សូរ៉ា 3 · ជូស 4
Ali 'Imran · 3:191
الَّذِينَ يَذْكُرُونَ اللَّهَ قِيَامًا وَقُعُودًا وَعَلَىٰ جُنُوبِهِمْ وَيَتَفَكَّرُونَ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ رَبَّنَا مَا خَلَقْتَ هَٰذَا بَاطِلًا سُبْحَانَكَ فَقِنَا عَذَابَ النَّارِ
គឺបណ្ដាអ្នកដែលរំលឹកទៅចំពោះអល់ឡោះជានិច្ចកាល (ក្នុងពេលសឡាត)ទាំងពេលឈរ និងពេលអង្គុយ ពេលទំរេត ផ្អៀង ហើយពួកគេសញ្ចឹងគិតពីការបង្កើតមេឃជាច្រើនជាន់ និង ផែនដី(ដោយនិយាយថា) ឱម្ចាស់របស់ពួកយើង. ទ្រង់មិនបាន បង្កើតអ្វីទាំងនេះដោយគ្មានគោលបំណងនោះឡើយ។ ទ្រង់មហា ស្អាតស្អំ. សូមទ្រង់ថែរក្សាពួកយើងពីទារុណកម្មភ្លើងនរកផង។
តាហ្វសៀរ
ពួកគេ គឺបណ្តាអ្នកដែលរំលឹកទៅចំពោះអល់ឡោះជាម្ចាស់គ្រប់ស្ថានភាពរបស់ពួកគេ ទាំងក្នុងពេលឈរ ពេលអង្គុយ និងពេលដែលពួកគេទម្រេតខ្លួន ហើយពួកគេសញ្ជឹងគិតពិចារណាពីការបង្កើតមេឃជាច្រើនជាន់និងផែនដីដោយពួកនិយាយថាៈ ឱម្ចាស់របស់ពួកយើង! ទ្រង់មិនបានបង្កើតម៉ាខ្លូកដ៏ធំធេងនេះជាការលេងសើចនោះទេ។ ទ្រង់មហាបរិសុទ្ធចាកផុតពីការលេងសើច។ ដូចនេះ សូមទ្រង់មេត្តាបញ្ជៀសពួកយើងពីទណ្ឌកម្មភ្លើងនរកដោយប្រទានការចង្អុលបង្ហាញពួកយើងឲ្យធ្វើអំពើល្អ និងថែរក្សាពួកយើងពីការប្រការអាក្រក់ផងចុះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល