សូរ៉ា 3 · ជូស 4

In the creation of the heavens · Ali 'Imran 3:190

إِنَّ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافِ اللَّيْلِ وَالنَّهَارِ لَآيَاتٍ لِأُولِي الْأَلْبَابِ

ពិតប្រាកដណាស់ ក្នុងការបង្កើតមេឃជាច្រើនជាន់ និង ផែនដី ហើយការផ្លាស់ប្ដូររវាងយប់និងថ្ងៃ គឺជាភស្ដុតាងយ៉ាង ច្បាស់លាស់សម្រាប់ពួកបញ្ញាជន។

តាហ្វសៀរ

ពិតប្រាកដណាស់ ក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដីពីភាពទទេសូន្យដោយគ្មានគំរូពីមុន និងក្នុងការផ្លាស់ប្តូរគ្នាវាងពេលយប់និងពេលថ្ងៃ ហើយនិងភាពខុសគ្នានៃរយៈពេលវែង និងរយៈពេលខ្លីរបស់វាទាំងពីរ(យប់ថ្ងៃ) គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់បណ្តាអ្នកដែលមានប្រាជ្ញាស្មារតីល្អប្រក្រតីដែលបង្ហាញប្រាប់ពួកគេពីវត្តមាននៃព្រះជាម្ចាស់ដែលជាអ្នកបង្កើតចក្រវាលដែលសាកសមជាអ្នកត្រូវគេគោរពសក្ការៈតែមួយគត់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់