សូរ៉ា 3 · ជូស 4

Ali 'Imran · 3:194

رَبَّنَا وَآتِنَا مَا وَعَدْتَنَا عَلَىٰ رُسُلِكَ وَلَا تُخْزِنَا يَوْمَ الْقِيَامَةِ ۗ إِنَّكَ لَا تُخْلِفُ الْمِيعَادَ

ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាប្រទានឱ្យពួក យើងនូវអ្វីដែលទ្រង់បានសន្យាចំពោះពួកយើងតាមរយៈអ្នកនាំសារ ទាំងឡាយរបស់ទ្រង់ផង ហើយសូមទ្រង់មេត្ដាកុំធ្វើឱ្យពួកយើង អាម៉ាស់នៅថ្ងៃបរលោកអ្វី។ ពិតប្រាកដណាស់ ទ្រង់មិនក្បត់កិច្ច សន្យាឡើយ។

តាហ្វសៀរ

ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាប្រទានឲ្យពួកយើងនូវអ្វីដែលទ្រង់បានសន្យាដល់ពួកយើងតាមរយៈសម្តីនៃបណ្តាអ្នកនាំសាររបស់ទ្រង់ ដូចជាការចង្អុលបង្ហាញ និងការទទួលបានជោគជ័យនៅក្នុងលោកិយផងចុះ ហើយសូមទ្រង់កុំបកអាក្រាតពួកយើងនៅថ្ងៃបរលោកដោយបញ្ចូលពួកយើងក្នុងឋាននរកអ្វី។ ពិតប្រាកដណាស់ ទ្រង់(ឱម្ចាស់របស់ពួកយើង) គឺជាអ្នកដែលមហាសប្បុរសបំផុត ទ្រង់មិនក្បត់ពាក្យសន្យារបស់ទ្រង់ឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់