សូរ៉ា 3 · ជូស 4

Ali 'Imran · 3:180

وَلَا يَحْسَبَنَّ الَّذِينَ يَبْخَلُونَ بِمَا آتَاهُمُ اللَّهُ مِنْ فَضْلِهِ هُوَ خَيْرًا لَهُمْ ۖ بَلْ هُوَ شَرٌّ لَهُمْ ۖ سَيُطَوَّقُونَ مَا بَخِلُوا بِهِ يَوْمَ الْقِيَامَةِ ۗ وَلِلَّهِ مِيرَاثُ السَّمَاوَاتِ وَالْأَرْضِ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ

ហើយកុំឱ្យពួកដែលកំណាញ់ចំពោះអ្វីដែលអល់ឡោះ បានប្រទានឱ្យពួកគេអំពីលាភសក្ការៈរបស់ទ្រង់នោះស្មានថា វាជា ការប្រសើរសម្រាប់ពួកគេឱ្យសោះ។ ផ្ទុយទៅវិញវាជាប្រការ អាក្រក់សម្រាប់ពួកគេទៅវិញទេ។ គេនឹងយកទ្រព្យសម្បត្ដិដែល ពួកគេកំណាញ់នោះទៅរុំព័ទ្ធករបស់ពួកគេនៅថ្ងៃបរលោក។ ហើយ មរតកដែលមាននៅលើមេឃជាច្រើនជាន់និងផែនដីជាកម្មសិទ្ធិរបស់ អល់ឡោះ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

តាហ្វសៀរ

ហើយចូរកុំឲ្យពួកដែលកំណាញ់នូវអ្វីដែលអល់ឡោះបានប្រទានឲ្យពួកគេនៃលាភសក្ការៈផ្សេងៗដោយការប្រោសប្រទានអំពីទ្រង់ តែមិនព្រមបរិច្ចាគមួយចំណែកអំពីវានោះគិតស្មានថា ការប្រោសប្រទានទាំងនោះ គឺល្អប្រសើរសម្រាប់ពួកគេឲ្យសោះ។ ផ្ទុយទៅវិញ វាជាប្រការអាក្រក់សម្រាប់ពួកគេទៅវិញទេ ពីព្រោះទ្រព្យសម្បត្ដិដែលពួកគេកំណាញ់នោះ នឹងក្លាយទៅជាច្រវ៉ាក់ដែលគេនឹងបំពាក់ជុំវិញករបស់ពួកគេ ជាទណ្ឌកម្មលើពួកគេនៅថ្ងៃបរលោក។ ហើយអ្វីដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែនដី នឹងក្លាយជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយទ្រង់គឺជាអ្នកដែលមានជីវិតអមតៈ ក្រោយពីម៉ាខ្លូកទាំងឡាយរបស់ទ្រង់បានវិនាស ហើយអល់ឡោះដឹងយ៉ាងលម្អិតបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើទាំងនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់