សូរ៉ា 3 · ជូស 4
Ali 'Imran · 3:181
لَقَدْ سَمِعَ اللَّهُ قَوْلَ الَّذِينَ قَالُوا إِنَّ اللَّهَ فَقِيرٌ وَنَحْنُ أَغْنِيَاءُ ۘ سَنَكْتُبُ مَا قَالُوا وَقَتْلَهُمُ الْأَنْبِيَاءَ بِغَيْرِ حَقٍّ وَنَقُولُ ذُوقُوا عَذَابَ الْحَرِيقِ
ជាការពិតណាស់ អល់ឡោះបានឮនូវពាក្យសំដីពួក (យ៉ាហ៊ូទី)ដែលបាននិយាយថាៈ ពិតប្រាកដណាស់ អល់ឡោះជា អ្នកក្រីក្រ ហើយពួកយើងគឺជាអ្នកមាន។ យើង(អល់ឡោះ)នឹង កត់ត្រានូវពាក្យសំដីរបស់ពួកគេ និងការសម្លាប់របស់ពួកគេចំពោះ បណ្ដាណាពីដោយអយុត្ដិធម៌ ហើយយើងនឹងបញ្ជា ថាៈ ចូរពួកអ្នក ភ្លក្សរសជាតិទារុណកម្ម(ភ្លើងនរក)ដែលឆាបឆេះចុះ។
តាហ្វសៀរ
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានឮហើយនូវពាក្យសម្ដីរបស់ពួកយូដានៅពេលដែលពួកគេបាននិយាយថាៈ “ពិតប្រាកដណាស់ អល់ឡោះជាអ្នកក្រដោយទ្រង់បានសុំខ្ចីពីពួកយើង រីឯពួកយើង គឺជាអ្នកមាន ពីព្រោះពួកយើងមានទ្រព្យសម្បត្តិ”។ យើង(អល់ឡោះ)នឹងកត់ត្រាទុកនូវអ្វីដែលពួកគេបាននិយាយនៃពាក្យភូតកុហក និងការមូលបង្កាច់ទៅលើម្ចាស់របស់ពួកគេ និងការដែលពួកគេសម្លាប់បណ្ដាព្យាការីរបស់ពួកគេដោយអយុត្តិធម៌ ហើយយើងនឹងមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដែលឆេះឆាបនៅក្នុងឋាននរកនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល