សូរ៉ា 3 · ជូស 4
Ali 'Imran · 3:179
مَا كَانَ اللَّهُ لِيَذَرَ الْمُؤْمِنِينَ عَلَىٰ مَا أَنْتُمْ عَلَيْهِ حَتَّىٰ يَمِيزَ الْخَبِيثَ مِنَ الطَّيِّبِ ۗ وَمَا كَانَ اللَّهُ لِيُطْلِعَكُمْ عَلَى الْغَيْبِ وَلَٰكِنَّ اللَّهَ يَجْتَبِي مِنْ رُسُلِهِ مَنْ يَشَاءُ ۖ فَآمِنُوا بِاللَّهِ وَرُسُلِهِ ۚ وَإِنْ تُؤْمِنُوا وَتَتَّقُوا فَلَكُمْ أَجْرٌ عَظِيمٌ
អល់ឡោះមិនបណ្ដោយឱ្យបណ្ដាអ្នកដែលមានជំនឿ ស្ថិតនៅលើអ្វីដែលពួកអ្នកមាននោះទេ លុះត្រាតែទ្រង់បានបែង ចែកឱ្យដាច់ពីគ្នារវាងប្រការអាក្រក់ និងប្រការល្អ។ ហើយ អល់ឡោះក៏៏មិនបានលាតត្រដាងឱ្យពួកអ្នកនូវប្រការអាថ៌កំបាំង ដែរ។ ក៏ប៉ុន្ដែអល់ឡោះជ្រើសរើសក្នុងចំណោមអ្នកនាំសាររបស់ ទ្រង់ចំពោះអ្នកណាដែលទ្រង់មានចេតនា(ឱ្យដឹងនូវអាថ៌កំបាំង)។ ដូចេ្នះ ចូរពួកអ្នកមានជំនឿលើអល់ឡោះ និងបណ្ដាអ្នកនាំសារ របស់ទ្រង់ចុះ។ ហើយប្រសិនបើពួកអ្នកមានជំនឿនិងកោតខ្លាច អល់ឡោះនោះ ពួកអ្នកនឹងទទួលបានផលបុណ្យដ៏មហាធំធេង ជាមិនខាន។
តាហ្វសៀរ
មិនមែនជាគតិបណ្ឌិតរបស់អល់ឡោះឡើយដែលទ្រង់បណ្ដោយឲ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ស្ថិតនៅលាយឡំជាមួយនឹងពុតត្បុត មិនវែកញែករវាងពួកអ្នក(និងពួកគេ) និងមិនបញ្ជាក់ច្បាស់លាស់ថា អ្នកណាជាអ្នកមានជំនឿពិតប្រាកដនោះ លុះត្រាតែទ្រង់វែកញែករវាងពួកអ្នក(និងពួកពុតត្បុត) ដោយការដាក់កាតព្វកិច្ចនិងការសាកល្បងផ្សេងៗដើម្បីបង្ហាញថា អ្នកណាគឺជាអ្នកដែលមានជំនឿដ៏ស្អាតស្អំ និងអ្នកណាជាពួកពុតត្បុតដែលកខ្វក់នោះ ហើយក៏មិនមែនជាគតិបណ្ឌិតរបស់អល់ឡោះជាម្ចាស់នោះដែរដែលទ្រង់ឲ្យពួកអ្នកដឹងពីប្រការអាថ៌កំបាំងដែលពួកអ្នកអាចវែកញែករវាងអ្នកដែលមានជំនឿនិងពួកពុតត្បុតនោះ ក៏ប៉ុន្តែអល់ឡោះទ្រង់ជ្រើសរើសជនណាដែលទ្រង់មានចេតនាក្នុងចំណោមបណ្ដាអ្នកនាំសាររបស់ទ្រង់ដើម្បីបង្ហាញឲ្យគាត់បានដឹងអំពីប្រការអាថ៌កំបាំងមួយចំនួន ដូចដែលទ្រង់បានឲ្យព្យាការីរបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ បានដឹងពីស្ថានភាពរបស់ពួកពុតត្បុតជាដើម។ ដូចេ្នះ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសារឲ្យពិតប្រាកដ។ ប្រសិនបើពួកអ្នកមានជំនឿពិតប្រាកដ ហើយគោរពកោតខ្លាចអល់ឡោះ ដោយប្រតិបត្តិតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់នោះ ពួកអ្នកនឹងទទួលបានផលបុណ្យដ៏ធំធេងអំពីអល់ឡោះជាម្ចាស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល