សូរ៉ា 3 · ជូស 4
Ali 'Imran · 3:178
وَلَا يَحْسَبَنَّ الَّذِينَ كَفَرُوا أَنَّمَا نُمْلِي لَهُمْ خَيْرٌ لِأَنْفُسِهِمْ ۚ إِنَّمَا نُمْلِي لَهُمْ لِيَزْدَادُوا إِثْمًا ۚ وَلَهُمْ عَذَابٌ مُهِينٌ
ហើយកុំឱ្យពួកដែលប្រឆាំងនោះនឹកស្មានថាៈ ការដែល យើងពន្យារអាយុរបស់ពួកគេ គឺជាការប្រសើរសម្រាប់ពួកគេឱ្យសោះ។ តាមពិតយើងពន្យារអាយុរបស់ពួកគេនោះ គឺដើម្បីបន្ថែម បាបកម្មដល់ពួកគេប៉ុណ្ណោះ។ ហើយសម្រាប់ពួកគេ គឺទារុណកម្ម ដ៏អាម៉ាស់បំផុត។
តាហ្វសៀរ
ហើយកុំឲ្យពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេ និងរឹងរូសមិនទទួលយកបទបញ្ញត្តិរបស់ទ្រង់នោះនឹកស្មានថា ជាការពិតណាស់ ការដែលគេ(អល់ឡោះ)ពន្យារជីវិតឲ្យពួកគេមានអាយុវែងដោយពួកគេស្ថិតនៅក្នុងភាពគ្មានជំនឿនោះ គឺជាការល្អប្រសើសម្រាប់ខ្លួនពួកគេឲ្យសោះ។ រឿងនោះ មិនដូចអ្វីដែលពួកគេកំពុងគិតស្មាននោះទេ។ តាមពិត ការដែលយើងពន្យារអាយុជីវិតរបស់ពួកគេនោះ គឺដើម្បីបន្ថែមនូវបាបកម្មដល់ពួកគេប៉ុណ្ណោះ ដោយឲ្យពួកប្រព្រឹត្តអំពើបាបកម្មកាន់តែច្រើនថែមទៀតទៅលើបាបកម្មដែលពួកគេបានប្រព្រឹត្តនោះ ហើយពួកគេនឹងទទួលទណ្ឌកម្មយ៉ាងអាម៉ាសបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល