សូរ៉ា 3 · ជូស 3
Ali 'Imran · 3:18
شَهِدَ اللَّهُ أَنَّهُ لَا إِلَٰهَ إِلَّا هُوَ وَالْمَلَائِكَةُ وَأُولُو الْعِلْمِ قَائِمًا بِالْقِسْطِ ۚ لَا إِلَٰهَ إِلَّا هُوَ الْعَزِيزُ الْحَكِيمُ
អល់ឡោះបានបញ្ជាក់ថាៈ ពិតប្រាកដណាស់គ្មានម្ចាស់ណា ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលឈរលើភាព យុត្ដិធម៌នោះឡើយ។ ហើយបណ្ដាម៉ាឡាអ៊ីកាត់ និងបណ្ដាអ្នកមាន ចំណេះដឹងក៏ដូច្នោះដែរ។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតឡើយ។
តាហ្វសៀរ
អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ថាៈ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ដោយគ្មានព្រះផ្សេងក្រៅពីទ្រង់ឡើយ។ ការអះអាងដូច្នោះ គឺដោយយោងតាមលើបណ្តាភស្តុតាងនៃច្បាប់បញ្ញត្តិ និងភស្តុតាងនៃចក្រវាឡដែលចង្អុលបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់(ឯកទេពិយម)។ ហើយបណ្ដាម៉ាឡាអ៊ីកាត់ និងបណ្ដាអ្នកមានចំណេះដឹង ក៏បានបញ្ជាក់យ៉ាងដូច្នោះដែរ តាមរយៈការបកស្រាយរបស់ពួកគេចំពោះជំនឿចំពោះអល់ឡោះតែមួយគត់ និងការអំពាវនាវរបស់ពួកគេទៅរកវា។ ដូចនេះ ពួកគេបានបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយរបស់អល់ឡោះ(ឯកទេពនិយម) ហើយនិងការគ្រប់គ្រងរបស់ទ្រង់ប្រកបទៅដោយភាពយុត្តិធម៌ក្នុងការបង្កើតរបស់ទ្រង់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែដែលគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការចាត់ចែង និងការដាក់បទបញ្ញត្តិរបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល