សូរ៉ា 3 · ជូស 3
Ali 'Imran · 3:19
إِنَّ الدِّينَ عِنْدَ اللَّهِ الْإِسْلَامُ ۗ وَمَا اخْتَلَفَ الَّذِينَ أُوتُوا الْكِتَابَ إِلَّا مِنْ بَعْدِ مَا جَاءَهُمُ الْعِلْمُ بَغْيًا بَيْنَهُمْ ۗ وَمَنْ يَكْفُرْ بِآيَاتِ اللَّهِ فَإِنَّ اللَّهَ سَرِيعُ الْحِسَابِ
ពិតប្រាកដណាស់ សាសនារបស់អល់ឡោះនោះ គឺជា សាសនាអ៊ីស្លាម។ ហើយពួកដែលគេបានផ្ដល់គម្ពីរឱ្យមិនបានខ្វែង គំនិតគ្នាឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេ ដោយមានការឈ្នានីសរវាងពួកគេប៉ុណ្ណោះ។ ហើយអ្នកណាដែល ប្រឆាំងនឹងអាយ៉ាត់ៗរបស់អល់ឡោះ ពិតប្រាកដណាស់អល់ឡោះ ជាអ្នកជំនុំជំរះយ៉ាងរហ័សបំផុត។
តាហ្វសៀរ
ពិតប្រាកដណាស់ សាសនាដែលអល់ឡោះទទួលយកនោះ គឺសាសនាអ៊ីស្លាម។ វាគឺជាការគោរពតាមអល់ឡោះតែមួយគត់ ដោយការគោរពប្រតិបត្តិ និងប្រគល់ខ្លួនទៅចំពោះទ្រង់ដោយការគោរពសក្ការៈ ហើយមានជំនឿលើបណ្តាអ្នកនាំសារទាំងអស់(ពីមុនមក) រហូតដល់អ្នកនាំសារចុងក្រោយ គឺអ្នកនាំសារមូហាំម៉ាត់ ដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចប់នូវសាររបស់ទ្រង់ត្រឹមគាត់(ដោយគ្មានព្យាការី និងអ្នកនាំសារណាម្នាក់បន្ទាប់ពីព្យាការីមូហាំម៉ាត់ទៀតឡើយ)។ ដូច្នេះ គេមិនត្រូវទទួលយកនូវច្បាប់បញ្ញត្តិណាផ្សេងក្រៅពីច្បាប់បញ្ញត្តិរបស់គាត់ឡើយ។ ហើយពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន) មិនបានខ្វែងគំនិតគ្នានៅក្នុងសាសនារបស់ពួកគេ និងមិនបានបែងចែកជាក្រុមនិងបក្សពួកឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេប៉ុណ្ណោះ ដែលជាការច្រណែនឈ្នានីស និងយកចិត្តទុកដាក់(ឲ្យតម្លៃ)លើលោកិយ។ ហើយជនណាដែលប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុតចំពោះជនណាដែលប្រឆាំងនិងបដិសេធចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល