សូរ៉ា 3 · ជូស 3

Ali 'Imran · 3:17

الصَّابِرِينَ وَالصَّادِقِينَ وَالْقَانِتِينَ وَالْمُنْفِقِينَ وَالْمُسْتَغْفِرِينَ بِالْأَسْحَارِ

-(អល់ឡោះសរសើរ)បណ្ដាអ្នកដែលអត់ធ្មត់ និងបណ្ដា អ្នកដែលសច្ចៈ និងបណ្ដាអ្នកដែលគោរពប្រណិបត្ដិន៍ និងបណ្ដាអ្នក ដែលបរិច្ចាគ ហើយនិងបណ្ដាអ្នកដែលសុំអភ័យទោសនៅពេលចុង រាត្រី(ទៀបភ្លឺ)។

តាហ្វសៀរ

ហើយពួកគេ(ក្រុមដែលចូលឋានសួគ៌)នោះ គឺជាបណ្តាអ្នកដែលអត់ធ្មត់(ទៅលើការគោរពប្រតិបត្តិ ការបោះបង់ចោលនូវប្រការអាក្រក់ និងចំពោះការសាកល្បងទាំងឡាយ) ជាអ្នកដែលសច្ចៈ(នៅក្នុងពាក្យសំដី និងទង្វើរបស់ពួកគេ) ជាអ្នកដែលគោរពប្រតិបត្ដិ(ចំពោះអល់ឡោះយ៉ាងពេញលេញ) ជាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិ(របស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ) និងជាបណ្ដាអ្នកដែលសុំអភ័យទោស(ពីអល់ឡោះ)នៅពេលចុងរាត្រី(ទៀបភ្លឺ) ដោយសារតែការបួងសួងនៅពេលនោះ អល់ឡោះងាយនឹងទទួលយក ហើយចិត្តរបស់ពួកគេចៀសផុតពីការរំខានទាំងឡាយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់