សូរ៉ា 3 · ជូស 3

Ali 'Imran · 3:16

الَّذِينَ يَقُولُونَ رَبَّنَا إِنَّنَا آمَنَّا فَاغْفِرْ لَنَا ذُنُوبَنَا وَقِنَا عَذَابَ النَّارِ

គឺអ្នកដែលបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. ពួក យើងពិតជាបានជឿហើយ ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោសឱ្យពួក យើងនូវបាបកម្មទាំងឡាយរបស់ពួកយើង និងការពារពួកយើង ពីទារុណកម្មនៃភ្លើងនរកផង។

តាហ្វសៀរ

ក្រុមដែលចូលឋានសួគ៌ទាំងនោះ ពួកគេ គឺជាអ្នកដែលបួងសួងសុំពីម្ចាស់របស់ពួកគេថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងពិតជាបានជឿចំពោះទ្រង់ និងចំពោះអ្វីដែលទ្រង់បានបញ្ចុះទៅកាន់បណ្តាអ្នកនាំសាររបស់ទ្រង់ហើយ ហើយពួកយើងក៏បានគោរពប្រតិបត្តិតាមច្បាប់បញ្ញត្តិរបស់ទ្រង់ផងដែរ។ ដូចនេះ សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងនូវបាបកម្មទាំងឡាយដែលពួកយើងបានប្រព្រឹត្ត ហើយសូមទ្រង់បញ្ចៀសពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផងចុះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់