សូរ៉ា 3 · ជូស 3
Ali 'Imran · 3:15
۞ قُلْ أَؤُنَبِّئُكُمْ بِخَيْرٍ مِنْ ذَٰلِكُمْ ۚ لِلَّذِينَ اتَّقَوْا عِنْدَ رَبِّهِمْ جَنَّاتٌ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَأَزْوَاجٌ مُطَهَّرَةٌ وَرِضْوَانٌ مِنَ اللَّهِ ۗ وَاللَّهُ بَصِيرٌ بِالْعِبَادِ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នក អំពីប្រការដែលល្អជាងប្រការទាំងនោះឬទេ? សម្រាប់បណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះមានឋានសួគ៌នៅជាមួយម្ចាស់របស់ពួកគេ ដែលមានទនេ្លហូរពីក្រោមវា ដោយពួកគេនៅទីនោះជាអមតៈ ហើយមានភរិយាជាច្រើនដែលមានភាពស្អាតស្អំព្រមទាំងមាន ការយល់ព្រមពីអល់ឡោះ។ ហើយអល់ឡោះមហាឃើញនូវទង្វើ នៃខ្ញុំទាំងអស់(របស់ទ្រង់)។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ តើពួកអ្នកចង់ឱ្យខ្ញុំប្រាប់អំពីប្រការដែលល្អជាងភាពត្រេកត្រអាលទាំងនោះដែរឬទេ? សម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះដោយបានគោរពប្រតិបត្តិទ្រង់ ហើយបោះបង់ចោលនូវប្រការល្មើសចំពោះទ្រង់នោះ ពួកគេនឹងទទួលបាននូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ ពួកគេស្ថិតនៅទីនោះជាអមតៈ ដោយពួកគេមិនស្លាប់និងមិនវិនាសអន្តរាយឡើយ។ ហើយសម្រាប់ពួកគេ គឺមានភរិយាជាច្រើនដែលមានភាពស្អាតស្អំពីរាល់ប្រការអាក្រក់ ទាំងរូបរាងកាយ និងចរិយាសម្បត្តិ ព្រមទាំងទទួលបានការពេញចិត្តពីអល់ឡោះថែមទៀត ហើយទ្រង់មិនខឹងសម្បាចំពោះពួកគេជារៀងរហូត។ ហើយអល់ឡោះមហាឃើញបំផុតនូវរាល់ស្ថានភាពទាំងឡាយរបស់ខ្ញុំបម្រើទ្រង់។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងចំពោះពួកគេគ្រប់ទង្វើដែលពួកគេបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល