សូរ៉ា 3 · ជូស 3
Ali 'Imran · 3:14
زُيِّنَ لِلنَّاسِ حُبُّ الشَّهَوَاتِ مِنَ النِّسَاءِ وَالْبَنِينَ وَالْقَنَاطِيرِ الْمُقَنْطَرَةِ مِنَ الذَّهَبِ وَالْفِضَّةِ وَالْخَيْلِ الْمُسَوَّمَةِ وَالْأَنْعَامِ وَالْحَرْثِ ۗ ذَٰلِكَ مَتَاعُ الْحَيَاةِ الدُّنْيَا ۖ وَاللَّهُ عِنْدَهُ حُسْنُ الْمَآبِ
គេបានលំអសម្រាប់មនុស្សលោកនូវការស្រឡាញ់ លោភលន់ ដូចជាស្រឡាញ់នារីភេទ និងកូនចៅ និងទ្រព្យសម្បត្ដិ ច្រើនលើសលប់ ដូចជាមាស និងប្រាក់ និងសត្វសេះដែលគេបង្វឹក ហើយនិងសត្វពាហនៈ និងចំការដំណាំ។ ទាំងនោះគឺជាការតេ្រក ត្រអាលនៃការរស់នៅក្នុងលោកិយប៉ុណ្ណោះ។ ប៉ុន្ដែអល់ឡោះ ទ្រង់ មានកន្លែងវិលត្រឡប់ដ៏ល្អប្រពៃបំផុត(ឋានសួគ៌)។
តាហ្វសៀរ
អល់ឡោះជាម្ចាស់បានប្រាប់ថា ពិតប្រាកដណាស់ ទ្រង់បានលម្អសម្រាប់មនុស្សលោក(ជាការសាកល្បងពួកគេ)នូវការស្រឡាញ់ភាពត្រអាលក្នុងលោកិយ ដូចជាស្ត្រី កូនចៅ និងទ្រព្យសម្បត្ដិច្រើនលើសលប់ ដូចជាមាស ប្រាក់ និងសត្វសេះដែលគេបង្វឹកយ៉ាងល្អ ហើយនិងសត្វពាហនៈ ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែ និងចម្ការដំណាំ។ ទាំងនោះគឺជាការតេ្រកត្រអាលនៃការរស់នៅក្នុងលោកិយ ដែលពួកគេសប្បាយរីករាយនឹងវាមួយរយៈពេល(ខ្លី)ប៉ុណ្ណោះ។ បន្ទាប់មក វានឹងរលាយបាត់បង់ទៅវិញ។ ដូចនេះ អ្នកមានជំនឿមិនត្រូវផ្សាភ្ជាប់ខ្លួននឹងវាពេកទេ។ ហើយអល់ឡោះជាម្ចាស់តែមួយគត់ ដែលមានកន្លែងវិលត្រឡប់ដ៏ល្អប្រពៃបំផុត នោះគឺឋានសួគ៌ ដែលផ្ទៃរបស់វាប្រៀបដូចជាមេឃជាច្រើនជាន់និងផែនដី។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល