សូរ៉ា 3 · ជូស 3
Ali 'Imran · 3:13
قَدْ كَانَ لَكُمْ آيَةٌ فِي فِئَتَيْنِ الْتَقَتَا ۖ فِئَةٌ تُقَاتِلُ فِي سَبِيلِ اللَّهِ وَأُخْرَىٰ كَافِرَةٌ يَرَوْنَهُمْ مِثْلَيْهِمْ رَأْيَ الْعَيْنِ ۚ وَاللَّهُ يُؤَيِّدُ بِنَصْرِهِ مَنْ يَشَاءُ ۗ إِنَّ فِي ذَٰلِكَ لَعِبْرَةً لِأُولِي الْأَبْصَارِ
ជាការពិតណាស់ មានភស្ដុតាងមួយសម្រាប់ពួកអ្នក (យ៉ាហ៊ូទី)នៅក្នុងរឿងកងទ័ពពីរក្រុមបានជួបគ្នា(ប្រយុទ្ធគ្នានៅ ក្នុងសមរភូមិបាទើរ)។ មួយក្រុមប្រយុទ្ធនៅក្នុងមាគ៌ារបស់ អល់ឡោះ ហើយមួយក្រុមផេ្សងទៀតជាអ្នកប្រឆាំង។ ពួកគេ មើលឃើញបណ្ដាអ្នកមានជំនឿផ្ទាល់នឹងភ្នែកនូវចំនួនទេ្វដងលើស ពួកខ្លួន។ ហើយអល់ឡោះពង្រឹងដោយជំនួយរបស់ទ្រង់ចំពោះអ្នក ណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍ នោះជាមេរៀនមួយសម្រាប់បណ្ដាអ្នកដែលមានការស្វែងយល់។
តាហ្វសៀរ
ជាការពិតណាស់ មានភស្ដុតាងនិងមេរៀនមួយសម្រាប់ពួកអ្នកនៅក្នុងរឿងកងទ័ពពីរក្រុមដែលបានជួបប្រយុទ្ធគ្នានៅក្នុងសមរភូមិហ្ពាទើរ។ មួយក្រុមក្នុងចំណោមពួកគេ គឺជាក្រុមអ្នកមានជំនឿ នោះគឺអ្នកនាំសាររបស់អល់ឡោះនិងបណ្តាសហាហ្ពាត់(មិត្តភក្តិ សហការី)របស់គាត់ ដែលពួកគេប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដើម្បីឲ្យបន្ទូលរបស់អល់ឡោះមានភាពខ្ពង់ខ្ពស់ឡើង ហើយធ្វើឲ្យពាក្យពេចន៍របស់ពួកប្រឆាំងទាបថោក។ ហើយមួយក្រុមផេ្សងទៀត គឺជាពួកប្រឆាំង ដែលពួកគេគឺជាពួកគ្មានជំនឿនៃអ្នកស្រុកម៉ាក្កះ ដែលពួកគេបានចេញទៅប្រយុទ្ធដោយភាពអំនួត ចង់ឲ្យមនុស្សលោកបានឃើញ និង(ប្រយុទ្ធ)ដើម្បីកុលសម្ព័ន្ធ(របស់ខ្លួន)។ ពួកគេបានមើលឃើញបណ្ដាអ្នកមានជំនឿផ្ទាល់នឹងភ្នែកនូវចំនួនទេ្វដងលើសក្រុមរបស់ខ្លួន។ ពិតប្រាកដណាស់ អល់ឡោះបានជួយដល់មេដឹកនាំរបស់ទ្រង់ ហើយអល់ឡោះទ្រង់ពង្រឹងដោយជំនួយរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះ គឺជាមេរៀនមួយសម្រាប់បណ្ដាអ្នកដែលមានការស្វែងយល់ ដើម្បីឲ្យពួកគេដឹងថា ជាការពិតណាស់ ជ័យជម្នះ គឺសម្រាប់អ្នកដែលមានជំនឿ បើទោះបីជាពួកគេមានចំនួនតិចក៏ដោយ ហើយពិតណាស់ ភាពបរាជ័យ គឺសម្រាប់ក្រុមដែលប្រឆាំង បើទោះបីជាពួកគេមានចំនួនច្រើនដោយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល