សូរ៉ា 3 · ជូស 4
Ali 'Imran · 3:175
إِنَّمَا ذَٰلِكُمُ الشَّيْطَانُ يُخَوِّفُ أَوْلِيَاءَهُ فَلَا تَخَافُوهُمْ وَخَافُونِ إِنْ كُنْتُمْ مُؤْمِنِينَ
ពិតប្រាកដណាស់ រឿងនោះ(ការធ្វើសង្គ្រាម)គឺស្ហៃតន ជាអ្នកបំភិតបំភ័យពួកដែលគោរពតាមវា។ ដូចេ្នះ ចូរពួកអ្នកកុំខ្លាច ពួកគេអី្វ តែពួកអ្នកត្រូវខ្លាចយើងវិញ ប្រសិនបើពួកអ្នកជាអ្នកដែល មានជំនឿនោះ។
តាហ្វសៀរ
ការពិតអ្នកដែលបំភ័យពួកអ្នកនោះ គឺស្ហៃតននោះឯង។ វាបន្លាចពួកអ្នកដោយប្រើប្រាស់ជំនួយការរបស់វា និងកូនចៅរបស់វា។ ដូច្នេះ ចូរពួកអ្នកកុំខ្លាចពួកវា ពីព្រោះពួកវាគ្មានសមត្ថភាព និងគ្មានអានុភាពអ្វីឡើយ តែចូរពួកអ្នកខ្លាចអល់ឡោះជាម្ចាស់តែមួយគត់ដោយប្រកាន់ខ្ជាប់នូវការគោរពប្រតិបត្តិតាមទ្រង់វិញ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿលើទ្រង់យ៉ាងពិតប្រាកដមែននោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល