សូរ៉ា 3 · ជូស 4

Ali 'Imran · 3:174

فَانْقَلَبُوا بِنِعْمَةٍ مِنَ اللَّهِ وَفَضْلٍ لَمْ يَمْسَسْهُمْ سُوءٌ وَاتَّبَعُوا رِضْوَانَ اللَّهِ ۗ وَاللَّهُ ذُو فَضْلٍ عَظِيمٍ

បន្ទាប់មកពួកគេក៏បានវិលត្រឡប់(ពីសមរភូមិ)ដោយ នៀកម៉ាត់និងក្ដីសន្ដោសប្រណីពីអល់ឡោះ។ ដោយពួកគេមិនទទួល រងនូវគ្រោះថ្នាក់អ្វីឡើយ ហើយពួកគេគោរពតាមការយល់ព្រម របស់អល់ឡោះ។ ហើយអល់ឡោះមានក្ដីសន្ដោសប្រណីដ៏ធំធេង។

តាហ្វសៀរ

ហើយពួកគេក៏បានត្រលប់មកវិញបន្ទាប់ពីពួកគេចេញទៅធ្វើសង្គ្រាមនៅសមរភូមិ “ហាំរ៉ក អាល់អាសាត់” ដោយទទួលបានផលបុណ្យដ៏ធំធេងពីអល់ឡោះ និង(ទទួលបាន)ការតំឡើងឋានៈរបស់ពួកគេ ព្រមទាំងទទួលបាននូវភាពសុខសាន្ត(រួចផុត)អំពីសត្រូវរបស់ពួកគេ ដោយពួកគេមិនត្រូវបានសម្លាប់ ឬទទួលរងរបួសឡើយ ហើយពួកគេបានធ្វើតាមអ្វីដែលធ្វើឲ្យអល់ឡោះមានការពេញចិត្តចំពោះពួកគេ ដូចជាការប្រកាន់ខ្ជាប់នូវការគោរពប្រតិបត្តិ និងបញ្ឈប់ពីការប្រព្រឹត្តអំពើល្មើសនឹងទ្រង់។ ហើយអល់ឡោះជាអ្នកដែលមានការសណ្តោសប្រណីដ៏ធំធេងបំផុតចំពោះបណ្តាខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់