សូរ៉ា 3 · ជូស 4

Hasbunallahu wa ni'mal wakeel · Ali 'Imran 3:173

الَّذِينَ قَالَ لَهُمُ النَّاسُ إِنَّ النَّاسَ قَدْ جَمَعُوا لَكُمْ فَاخْشَوْهُمْ فَزَادَهُمْ إِيمَانًا وَقَالُوا حَسْبُنَا اللَّهُ وَنِعْمَ الْوَكِيلُ

និងបណ្ដាអ្នកដែលមនុស្សលោកបាននិយាយទៅកាន់ ពួកគេថាៈ ពិតប្រាកដណាស់មនុស្សលោកនឹងប្រមូលផ្ដុំគ្នាប្រឆាំង នឹងពួកអ្នក ដូចេ្នះចូរពួកអ្នកខ្លាចពួកគេ ផ្ទុយទៅវិញវាធ្វើឱ្យជំនឿ របស់ពួកគេកាន់តែកើនឡើងថែមទៀត ហើយពួកគេបាននិយាយ ថាៈ អល់ឡោះតែមួយគត់គឺគ្រប់គ្រាន់សម្រាប់ពួកយើង ហើយទ្រង់ ជាអ្នកគាំពារដ៏ល្អប្រសើរបំផុត។

តាហ្វសៀរ

គឺបណ្តាអ្នកដែលពួកមុស្ហរីគីនមួយចំនួនបាននិយាយទៅកាន់ពួកគេថាៈ ប្រាកដណាស់ ពួកគូរ៉័ស្ហក្រោមការដឹកនាំរបស់អាពូសាហ្វយ៉ានបានប្រមូលគ្នាជាច្រើនក្រុមដើម្បីច្បាំងនឹងពួកអ្នក និងកម្ទេចពួកអ្នក។ ដូច្នេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះពួកគេ ហើយចូរខ្លាចការជួបនឹងពួកគេ។ ក៏ប៉ុន្តែពាក្យសំដីនិងការបន្លាចទាំងនេះបានធ្វើឲ្យពួកគេកាន់តែជឿជាក់លើអល់ឡោះ និងមានទំនុកចិត្តលើការសន្យារបស់ទ្រង់ថែមទៀត។ ពេលនោះ ពួកគេក៏បានចេញទៅជួបពួកមុស្ហរីគីន ហើយពួកគេនិយាយថាៈ អល់ឡោះជាម្ចាស់តែមួយគត់គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើង ហើយទ្រង់គឺជាអ្នកដែលល្អប្រសើរបំផុតដែលពួកយើងប្រគល់កិច្ចការរបស់ពួកយើងទៅកាន់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់