សូរ៉ា 3 · ជូស 4
Ali 'Imran · 3:172
الَّذِينَ اسْتَجَابُوا لِلَّهِ وَالرَّسُولِ مِنْ بَعْدِ مَا أَصَابَهُمُ الْقَرْحُ ۚ لِلَّذِينَ أَحْسَنُوا مِنْهُمْ وَاتَّقَوْا أَجْرٌ عَظِيمٌ
គឺបណ្ដាអ្នកដែលបានឆ្លើយតបចំពោះអល់ឡោះ និងអ្នក នាំសារ(ក្នុងការធ្វើសង្គ្រាមជាមួយពួកមូស្ហរីគីន)បន្ទាប់ពីពួកគេបាន ទទួលរងរបួស(នៅសមរភូមិអ៊ូហ៊ុទ)។ បណ្ដាអ្នកដែលបានធ្វើអំពើ ល្អ និងកោតខ្លាចអល់ឡោះក្នុងចំណោមពួកគេនឹងទទួលបានផល បុណ្យដ៏ធំធេង។
តាហ្វសៀរ
បណ្តាអ្នកដែលបានឆ្លើយតបទៅនឹងបទបញ្ជារបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នៅពេលដែលពួកគេត្រូវបានគេអំពាវនាវដើម្បីឲ្យចេញទៅធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ និងប្រឈមមុខជាមួយនឹងពួកមុស្ហរីគីននៅក្នុងសង្គ្រាម “ហាំរ៉ក អាល់អាសាត់” ដែលបន្តពីសមរភូមិអ៊ូហ៊ុទ ក្រោយពីពួកគេបានទទួលរងរបួសនៅក្នុងសមរភូមិអ៊ូហ៊ុទនោះ ពិតប្រាកដណាស់របួសរបស់ពួកគេមិនបានរារាំងពួកគេអំពីការឆ្លើយតបទៅនឹងការអំពាវានាវរបស់អល់ឡោះនិងអ្នកនាំសារនោះឡើយ។ សម្រាប់បណ្តាអ្នកដែលធ្វើអំពើល្អក្នុងចំណោមពួកគេ ហើយបានកោតខ្លាចអល់ឡោះដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងអំពីបម្រាមទាំងឡាយរបស់ទ្រង់នោះ ពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេងអំពីអល់ឡោះជាម្ចាស់ នោះគឺឋានសួគ៌។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល