សូរ៉ា 3 · ជូស 4

Ali 'Imran · 3:171

۞ يَسْتَبْشِرُونَ بِنِعْمَةٍ مِنَ اللَّهِ وَفَضْلٍ وَأَنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُؤْمِنِينَ

ពួកគេសប្បាយរីករាយនឹងនៀកម៉ាត់ និងការសន្ដោស ប្រណីពីអល់ឡោះ។ ហើយពិតប្រាកដណាស់ អល់ឡោះមិនធ្វើឱ្យ បាត់បង់នូវផលបុណ្យរបស់បណ្ដាអ្នកដែលមានជំនឿឡើយ។

តាហ្វសៀរ

ហើយជាមួយគ្នានេះដែរ ពួកគេសប្បាយរីករាយនឹងផលបុណ្យដ៏ធំធេងពីអល់ឡោះជាម្ចាស់ដែលកំពុងរង់ចាំពួកគេ ហើយនិងការបន្ថែមទៅលើផលបុណ្យដ៏ធំធេងនោះទៀត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបានធ្វើឲ្យខូចខាតផលបុណ្យរបស់បណ្តាអ្នកដែលមានជំនឿដោយសារពួកគេបានទទួលការសប្បាយរីករាយនេះនោះទេ។ ផ្ទុយទៅវិញ ទ្រង់នឹងបំពេញឲ្យពួកគេនូវផលបុណ្យរបស់ពួកគេយ៉ាងពេញលេញ ហើយមានការបន្ថែមសម្រាប់ពួកគេពីលើនោះថែមទៀត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់