សូរ៉ា 3 · ជូស 4
Ali 'Imran · 3:170
فَرِحِينَ بِمَا آتَاهُمُ اللَّهُ مِنْ فَضْلِهِ وَيَسْتَبْشِرُونَ بِالَّذِينَ لَمْ يَلْحَقُوا بِهِمْ مِنْ خَلْفِهِمْ أَلَّا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ដោយពួកគេសប្បាយរីករាយនឹងអ្វីដែលអល់ឡោះបាន ប្រទានឱ្យពួកគេអំពីការប្រោសប្រទាន(លាភសក្ការៈ)របស់ទ្រង់ ហើយពួកគេរីករាយចំពោះបណ្ដាអ្នកដែលនៅរស់ក្រោយពីពួកគេ (អ្នកដែលធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ) ដោយពួកគេគ្មាន ការភ័យខ្លាច និងគ្មានការព្រួយបារម្ភអ្វីឡើយ។
តាហ្វសៀរ
ពិតប្រាកដណាស់ សុភមង្គល និងភាពសប្បាយរីករាយបានគ្របដណ្តប់លើពួកគេដោយសារតែអ្វីដែលអល់ឡោះបានប្រទានឲ្យពួកគេនៃភាពសប្បុរសរបស់ទ្រង់ ហើយពួកគេសង្ឃឹម និងរង់ចាំបងប្អូនរបស់ពួកគេដែលនៅរស់នោះ(ពលីជីវិត)ទៅតាមពួកគេដែរ ពោលគឺ ប្រសិនបើពួកគេ(អ្នកនៅរស់)ត្រូវបានគេសម្លាប់ក្នុងសង្គ្រាម(ក្នុងមាគ៌ាអល់ឡោះ)នោះ ពួកគេនឹងទទួលបាននូវការប្រោសប្រទាននេះដូចពួកគេដែរ។ ហើយពួកគេមិនមានការភ័យខ្លាចនូវអ្វីដែលពួកគេនឹងប្រឈមមុខនៅថ្ងៃបរលោកឡើយ ហើយពួកគេក៏មិនមានការព្រួយបារម្ភលើអ្វីដែលពួកគេបានបាត់បង់នៃលាភសំណាងលោកិយនោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល