សូរ៉ា 3 · ជូស 4

Ali 'Imran · 3:169

وَلَا تَحْسَبَنَّ الَّذِينَ قُتِلُوا فِي سَبِيلِ اللَّهِ أَمْوَاتًا ۚ بَلْ أَحْيَاءٌ عِنْدَ رَبِّهِمْ يُرْزَقُونَ

ចូរពួកអ្នកកុំគិតថាៈ អ្នកដែលត្រូវបានគេសម្លាប់ក្នុង មាគ៌ារបស់អល់ឡោះនោះស្លាប់ឱ្យសោះ។ ផ្ទុយទៅវិញ ពួកគេរស់ នៅក្បែរម្ចាស់របស់ពួកគេ ដោយត្រូវទ្រង់ប្រទានលាភសក្ការៈដល់ ពួកគេ។

តាហ្វសៀរ

ចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំគិតស្មានថា បណ្តាអ្នកដែលបានពលីជីវិតក្នុងសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះនោះជាមនុស្សស្លាប់ឲ្យសោះ។ ផ្ទុយទៅវិញ ពួកគេមានជីវិតរស់នៅជាពិសេសនៅឯម្ចាស់របស់ពួកគេ ក្នុងលំនៅឋានដ៏ថ្កំថ្កើងដែលពួកគេត្រូវបានប្រទានលាភសក្ការៈជាច្រើនប្រភេទដែលគ្មាននរណាម្នាក់ដឹងឡើយក្រៅអល់ឡោះជាម្ចាស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់