សូរ៉ា 3 · ជូស 4
Ali 'Imran · 3:168
الَّذِينَ قَالُوا لِإِخْوَانِهِمْ وَقَعَدُوا لَوْ أَطَاعُونَا مَا قُتِلُوا ۗ قُلْ فَادْرَءُوا عَنْ أَنْفُسِكُمُ الْمَوْتَ إِنْ كُنْتُمْ صَادِقِينَ
គឺពួកដែលបាននិយាយទៅកាន់បងប្អូនរបស់ពួកគេ ដោយពួកគេមិនបានចេញទៅធ្វើសង្គ្រាមផងនោះថាៈ ប្រសិនបើពួក គេតាមយើង ពួកគេមិនត្រូវបានគេសម្លាប់ឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដូចេ្នះ ចូរពួកអ្នកច្រានសេចក្ដីស្លាប់ចេញពីខ្លួន របស់ពួកអ្នកមើល ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវមែននោះ។
តាហ្វសៀរ
ពួកគេគឺជាពួកដែលគេចពីសង្គ្រាម ហើយពួកគេបាននិយាយទៅកាន់សាច់ញាតិរបស់ពួកគេដែលទទួលរងគ្រោះនៅក្នុងសង្រ្គាមអ៊ូហ៊ុទថា: ប្រសិនបើពួកគេស្ដាប់តាមពួកយើង ហើយមិនចេញទៅធ្វើសង្គ្រាមទេនោះ ពួកគេក៏មិនត្រូវបានគេសម្លាប់នោះដែរ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ដោយឆ្លើយតបទៅកាន់ពួកគេថា: ចូរពួកអ្នកការពារខ្លួនពីសេចក្តីស្លាប់ទៅមើល៍នៅពេលដែលសេចក្តីស្លាប់បានមកដល់ពួកអ្នកនោះ ប្រសិនបើពួកអ្នកពិតជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកបានអះអាងថា ប្រសិនបើពួកគេស្តាប់តាមពួកអ្នក នោះពួកគេនឹងមិនត្រូវបានសម្លាប់ទេនោះ ហើយថាមូលហេតុដែលពួកអ្នករួចផុតពីការស្លាប់នោះ គឺដោយសារការមិនចេញទៅច្បាំងក្នុងមាគ៌ារបស់អល់ឡោះមែននោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល