សូរ៉ា 3 · ជូស 4

Ali 'Imran · 3:176

وَلَا يَحْزُنْكَ الَّذِينَ يُسَارِعُونَ فِي الْكُفْرِ ۚ إِنَّهُمْ لَنْ يَضُرُّوا اللَّهَ شَيْئًا ۗ يُرِيدُ اللَّهُ أَلَّا يَجْعَلَ لَهُمْ حَظًّا فِي الْآخِرَةِ ۖ وَلَهُمْ عَذَابٌ عَظِيمٌ

ហើយចូរកុំឱ្យពួកដែលប្រញាប់ប្រញាល់ក្នុងការប្រឆាំង នោះធ្វើឱ្យអ្នក(មូហាំម៉ាត់)ព្រួយបារម្ភឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់អល់ឡោះបន្ដិចណាឡើយ។ អល់ឡោះមានបំណងមិនឱ្យពួកគេមានចំណែកអ្វីឡើយនៅថ្ងៃ បរលោក។ ហើយពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឲ្យពួកដែលប្រញាប់ប្រញាល់ក្នុងការប្រឆាំងក្នុងចំណោមពួកពុតត្បុតដែលចាកចេញពីឥស្លាមវិញនោះធ្វើឲ្យអ្នកមានទុក្ខព្រួយឲ្យសោះ ពីព្រោះពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីមួយចំពោះអល់ឡោះឡើយ។ តាមពិត គឺពួកគេកំពុងតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងប៉ុណ្ណោះ ដោយសារតែពួកគេបានឃ្លាតឆ្ងាយពីការមានជំនឿចំពោះអល់ឡោះ និងការគោរពប្រតិបត្តិចំពោះទ្រង់។ តាមរយៈការបរាជ័យរបស់ពួកគេ និងការមិនទទួលការចង្អុលបង្ហាញរបស់ពួកគេនេះ គឺអល់ឡោះជាម្ចាស់ទ្រង់មានចេតនាមិនឲ្យពួកគេទទួលបានចំណែកណាមួយនៃលាភសក្ការៈអ្វីមួយនៅថ្ងៃបរលោកឡើយ ហើយសម្រាប់ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងឋាននរក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់