សូរ៉ា 3 · ជូស 4

Ali 'Imran · 3:161

وَمَا كَانَ لِنَبِيٍّ أَنْ يَغُلَّ ۚ وَمَنْ يَغْلُلْ يَأْتِ بِمَا غَلَّ يَوْمَ الْقِيَامَةِ ۚ ثُمَّ تُوَفَّىٰ كُلُّ نَفْسٍ مَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ

ហើយអំពើក្បត់មិនសក្ដិសមចំពោះណាពីឡើយ។ ហើយ អ្នកណាដែលក្បត់ នៅថ្ងៃបរលោកគេនឹងនាំមកជាមួយនូវអ្វីដែល គេបានក្បត់នោះ។ ក្រោយមកអល់ឡោះនឹងតបស្នងចំពោះបុគ្គល គ្រប់រូបនូវអ្វីដែលគេបានប្រព្រឹត្ដ ដោយពួកគេមិនត្រូវបានគេ បំពានឡើយ។

តាហ្វសៀរ

អំពើក្បត់មិនសាកសមចំពោះព្យាការីណាម្នាក់ក្នុងចំណោមបណ្តាព្យាការីទាំងឡាយ ដោយគេយកអ្វីមួយនៃទ្រព្យជ័យភណ្ឌក្រៅពីអ្វីដែលអល់ឡោះបានកំណត់ឲ្យគាត់នោះនោះឡើយ។ ហើយជនណាម្នាក់ក្នុងចំណោមពួកអ្នកបានក្បត់ដោយយកអ្វីមួយអំពីទ្រព្យជ័យភណ្ឌនោះ គេនឹងដាក់ទណ្ឌកម្មដោយត្រូវគេបកអាក្រាតរឿងនោះនៅថ្ងៃបរលោក ដោយបុគ្គលនោះនឹងដើរមកដោយស្ពាយអ្វីដែលគេបានយកនោះដើរកាត់ពីមុខម៉ាខ្លូកទាំងអស់។ ក្រោយមក បុគ្គលគ្រប់រូបនឹងត្រូវបានគេតបស្នងទៅលើអ្វីដែលគេបានប្រព្រឹត្តយ៉ាងពេញលេញដោយមិនឲ្យខ្វះបន្តិចឡើយ ហើយពួកគេមិនត្រូវបានបំពានដោយបន្ថែមទង្វើអាក្រក់ឲ្យពួកគេ ហើយក៏មិនឲ្យបាត់បង់នូវទង្វើល្អរបស់ពួកគេនោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់