សូរ៉ា 3 · ជូស 4
Ali 'Imran · 3:160
إِنْ يَنْصُرْكُمُ اللَّهُ فَلَا غَالِبَ لَكُمْ ۖ وَإِنْ يَخْذُلْكُمْ فَمَنْ ذَا الَّذِي يَنْصُرُكُمْ مِنْ بَعْدِهِ ۗ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
ប្រសិនបើអល់ឡោះជួយដល់ពួកអ្នក គឺគ្មាននរណាម្នាក់ អាចយកឈ្នះលើពួកអ្នកបានឡើយ។ តែបើទ្រង់បោះបង់ពួកអ្នក ចោល តើមានអ្នកណាអាចជួយពួកអ្នកក្រោយពីទ្រង់បាននោះ? ហើយចូរឱ្យបណ្ដាអ្នកដែលមានជំនឿប្រគល់ការទុកចិត្ដទៅលើ អល់ឡោះ។
តាហ្វសៀរ
ប្រសិនបើអល់ឡោះគាំទ្រពួកអ្នកដោយការផ្ដល់ជំនួយនិងជួយពួកអ្នកនោះ ពិតណាស់គ្មាននរណាម្នាក់អាចយកឈ្នះពួកអ្នកបានឡើយទោះបីជាមនុស្សទាំងអស់នៅលើផែនដីនេះប្រមូលផ្តំគ្នាវាយសម្រុកមកលើពួកអ្នកក៏ដោយ។ ហើយប្រសិនបើទ្រង់បោះបង់ការជួយគាំទ្រដល់ពួកអ្នក ហើយទុកពួកអ្នកឲ្យពួកអ្នកដោះស្រាយខ្លួនឯងនោះ ក៏គ្មាននរណាម្នាក់អាចជួយពួកអ្នកក្រោយពីទ្រង់បានបោះបង់ចោលពួកហើយនោះដែរ ដោយសារជោគជ័យទាំងឡាយគឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់ទ្រង់តែមួយគត់។ ហើយចូរឲ្យបណ្តាអ្នកមានជំនឿប្រគល់ការទុកចិត្តលើអល់ឡោះដោយមិនត្រូវប្រគល់ការទុកចិត្តលើនរណាម្នាក់ក្រៅពីទ្រង់ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល