សូរ៉ា 3 · ជូស 4
By mercy from Allah · Ali 'Imran 3:159
فَبِمَا رَحْمَةٍ مِنَ اللَّهِ لِنْتَ لَهُمْ ۖ وَلَوْ كُنْتَ فَظًّا غَلِيظَ الْقَلْبِ لَانْفَضُّوا مِنْ حَوْلِكَ ۖ فَاعْفُ عَنْهُمْ وَاسْتَغْفِرْ لَهُمْ وَشَاوِرْهُمْ فِي الْأَمْرِ ۖ فَإِذَا عَزَمْتَ فَتَوَكَّلْ عَلَى اللَّهِ ۚ إِنَّ اللَّهَ يُحِبُّ الْمُتَوَكِّلِينَ
ដោយសារមានក្ដីអាណិតស្រឡាញ់ពីអល់ឡោះ អ្នក (មូហាំម៉ាត់)បានធ្វើទន់ភ្លន់ចំពោះពួកគេ។ តែបើអ្នកមានអាកប្បកិរិយាកោងកាចនិងរឹងរូសវិញនោះ គឺពួកគេនឹងចាកចេញពីអ្នកជា មិនខាន។ ដូចេ្នះចូរអ្នកអធ្យាស្រ័យដល់ពួកគេនិងសុំអភ័យទោស ឱ្យពួកគេ ហើយចូរអ្នកពិភាក្សាជាមួយពួកគេគ្រប់កិច្ចការ។ នៅ ពេលដែលអ្នកបានសមេ្រចចិត្ដហើយនោះ ចូរអ្នកប្រគល់ការទុកចិត្ដ លើអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នក ដែលប្រគល់ការទុកចិត្ដ(លើទ្រង់)។
តាហ្វសៀរ
ជាការពិតណាស់ ដោយសារក្តីមេត្តាករុណាដ៏ធំធេងពីអល់ឡោះជាម្ចាស់ គឺរូបអ្នក(ឱព្យាការីមូហាំម៉ាត់)បានធ្វើអត្តចរិតទន់ភ្លន់ជាមួយបណ្តាសហការីរបស់អ្នក។ ប្រសិនបើអ្នកធ្វើអាកប្បកិរិយាកោងកាចទាំងក្នុងពាក្យសំដីនិងទង្វើរបស់អ្នក ហើយមានចិត្តរឹងរូសវិញនោះ ពួកគេនឹងរត់ចេញពីអ្នកជាមិនខានឡើយ។ ដូចនេះ ចូរអ្នកអធ្យាស្រ័យឲ្យពួកគេចំពោះការខ្វះខាតរបស់ពួកគេមកលើអ្នក ហើយចូរអ្នកសុំការអភ័យទោសពីអល់ឡោះឲ្យពួកគេ និងសុំយោបល់ពីពួកគេក្នុងកិច្ចការដែលត្រូវការពិគ្រោះយោបល់។ ហើយនៅពេលដែលអ្នកបានសមេ្រចចិត្ដធ្វើអ្វីមួយបន្ទាប់ពីបានពិគ្រោះយោបល់គ្នាហើយនោះ ចូរអ្នកប្រគល់កិច្ចការនោះទៅអល់ឡោះនិងទុកចិត្ដលើទ្រង់ចុះ។ ពិតណាស់ អល់ឡោះស្រឡាញ់បណ្តាអ្នកដែលប្រគល់ការទុកចិត្តលើទ្រង់ ដោយទ្រង់នឹងចង្អុលពួកគេហើយនិងគាំទ្រដល់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល