សូរ៉ា 3 · ជូស 4
Ali 'Imran · 3:162
أَفَمَنِ اتَّبَعَ رِضْوَانَ اللَّهِ كَمَنْ بَاءَ بِسَخَطٍ مِنَ اللَّهِ وَمَأْوَاهُ جَهَنَّمُ ۚ وَبِئْسَ الْمَصِيرُ
តើអ្នកដែលបានប្រតិបត្ដិតាមការយល់ព្រមពីអល់ឡោះ (ដោយមិនបានយកផ្នែកណាមួយនៃជ័យភណ្ឌដោយខុសច្បាប់) ដូច អ្នកដែលបាននាំមកនូវការខឹងពីអល់ឡោះ(ដោយបានយកផ្នែកណា មួយនៃជ័យភណ្ឌដោយខុសច្បាប់)ដែរឬទេ? ហើយកន្លែងស្នាក់នៅ របស់គេគឺឋាននរក ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
តាហ្វសៀរ
អ្នកដែលធ្វើតាមអ្វីដែលនាំឲ្យរូបគេទទួលបានការពេញចិត្តពីអល់ឡោះ ដូចជាការមានជំនឿនិងការសាងទង្វើកុសល ហើយនិងអ្នកដែលប្រឆាំងនឹងអល់ឡោះ ព្រមទាំងបានប្រព្រឹត្តទង្វើអាក្រក់ គឺមិនស្មើគ្នាឡើយសម្រាប់អល់ឡោះ។ គេនឹងវិលត្រឡប់មកវិញដោយទទួលនូវការខឹងសម្បារយ៉ាងខ្លាំងពីអល់ឡោះ ហើយកន្លែងរស់នៅសម្រាប់គេគឺនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ និងជាទីជម្រកដ៏អាក្រក់បំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល