សូរ៉ា 3 · ជូស 4
Ali 'Imran · 3:148
فَآتَاهُمُ اللَّهُ ثَوَابَ الدُّنْيَا وَحُسْنَ ثَوَابِ الْآخِرَةِ ۗ وَاللَّهُ يُحِبُّ الْمُحْسِنِينَ
ដូចេ្នះ អល់ឡោះបានប្រទានឱ្យពួកគេ(ពួកអត់ធ្មត់)នូវ ផលបុណ្យក្នុងលោកិយ និងផលបុណ្យដ៏ល្អប្រពៃនៅថ្ងៃបរលោក។ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលធ្វើល្អ។
តាហ្វសៀរ
ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានប្រទានឲ្យពួកគេនូវផលបុណ្យនៅក្នុងលោកិយ ដោយឲ្យពួកគេទទួលបានជោគជ័យ និងផ្តល់ភាពនឹងនរដល់ពួកគេ ហើយទ្រង់បានប្រទានឲ្យពួកគេនូវផលបុណ្យដ៏ល្អប្រពៃបំផុតនៅថ្ងៃបរលោក ដោយទទួលបានពេញចិត្តពីអល់ឡោះចំពោះពួកគេ ហើយនិងការសើយសុខជាអមតៈនៅក្នុងឋានសួគ៌ណាអ៊ីម។ ហើយអល់ឡោះស្រឡាញ់បណ្តាអ្នកដែលធ្វើល្អទាំងក្នុងការគោរពសក្ការៈរបស់ពួកគេនិងក្នុងការទំនាក់ទំនងរបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល