សូរ៉ា 3 · ជូស 4
Ali 'Imran · 3:149
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ تُطِيعُوا الَّذِينَ كَفَرُوا يَرُدُّوكُمْ عَلَىٰ أَعْقَابِكُمْ فَتَنْقَلِبُوا خَاسِرِينَ
ឱបណ្ដាអ្នកដែលមានជំនឿ ប្រសិនបើពួកអ្នកប្រតិបត្ដិ តាមពួកដែលប្រឆាំងនោះ ពួកគេនឹងធ្វើឱ្យពួកអ្នកត្រឡប់ទៅ ក្រោយវិញ(សាសនាដើម) ពេលនោះពួកអ្នកត្រឡប់ទៅវិញដោយ ការខាតបង់។
តាហ្វសៀរ
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ប្រសិនបើពួកអ្នកប្រតិបត្តិតាមពួកប្រឆាំងក្នុងចំណោមពួកយូដា ពួកណាសរ៉នី និងពួកមុស្ហរីគីន នៅក្នុងរឿងដែលពួកគេបង្គាប់បញ្ជាពួកអ្នកឲ្យធ្វើទង្វើដែលវង្វេងនោះ ពួកគេច្បាស់ជានឹងធ្វើឲ្យពួកអ្នកវិលត្រឡប់ទៅកាន់ភាពគ្មានជំនឿដូចពីមុនវិញក្រោយពីពួកអ្នកបានមានជំនឿរួចហើយនោះ។ ពេលនោះ ពួកអ្នកនឹងវិលត្រឡប់ទៅវិញដោយភាពខាតបង់ទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល