សូរ៉ា 3 · ជូស 4
Ali 'Imran · 3:147
وَمَا كَانَ قَوْلَهُمْ إِلَّا أَنْ قَالُوا رَبَّنَا اغْفِرْ لَنَا ذُنُوبَنَا وَإِسْرَافَنَا فِي أَمْرِنَا وَثَبِّتْ أَقْدَامَنَا وَانْصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ
ហើយពាក្យសំដីរបស់ពួកគេ(អ្នកអត់ធ្មត់)គ្មានអ្វីក្រៅ ពីការបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាអភ័យ ទោសដល់ពួកយើងនូវរាល់បាបកម្មរបស់ពួកយើងនិងការជ្រុលជ្រួស ក្នុងកិច្ចការរបស់ពួកយើងផង ហើយសូមទ្រង់មេត្ដាពង្រឹងគោល ជំហររបស់ពួកយើង និងជួយពួកយើងឱ្យមានជ័យជំនះលើក្រុម ដែលប្រឆាំងផង។
តាហ្វសៀរ
ហើយបណ្តាអ្នកដែលអត់ធ្មត់ទាំងនោះ នៅពេលដែលពួកគេទទួលរងនូវការសាកល្បងនេះ ពួកគេមិននិយាយអ្វីក្រៅពីពោលថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាអភ័យទោសដល់ពួកយើងផងចុះនូវបាបកម្មទាំងឡាយរបស់ពួកយើង ហើយនិងការជ្រុលជ្រួសក្នុងកិច្ចការរបស់ពួកយើងផង ហើយសូមទ្រង់មេត្តាពង្រឹងគោលជំហរបស់ពួកយើងក្នុងពេលជួបនឹងសត្រូវរបស់ពួកយើង និងជួយពួកយើងឲ្យមានជ័យជម្នះលើក្រុមដែលគ្មានជំនឿចំពោះទ្រង់ផងចុះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល