សូរ៉ា 3 · ជូស 4

Ali 'Imran · 3:146

وَكَأَيِّنْ مِنْ نَبِيٍّ قَاتَلَ مَعَهُ رِبِّيُّونَ كَثِيرٌ فَمَا وَهَنُوا لِمَا أَصَابَهُمْ فِي سَبِيلِ اللَّهِ وَمَا ضَعُفُوا وَمَا اسْتَكَانُوا ۗ وَاللَّهُ يُحِبُّ الصَّابِرِينَ

ហើយមានបណ្ដាណាពីដែលអ្នកដើរតាមពួកគាត់ជា ច្រើនបានធ្វើសង្គ្រាមតស៊ូ(ក្នុងមាគ៌ា អល់ឡោះ)រួមជាមួយពួកគាត់ ហើយពួកគេមិនបាក់ទឹកចិត្ដនូវអ្វីដែលបានកើតឡើងចំពោះពួកគេ ក្នុងមាគា របស់អល់ឡោះឡើយ ហើយពួកគេមិនទន់ខ្សោយ និង មិនចុះចាញ់ឡើយ។ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលអត់ធ្មត់។

តាហ្វសៀរ

ហើយមានព្យាការីជាច្រើនក្នុងចំណោមបណ្ដាព្យាការីររបស់អល់ឡោះដែលបណ្តាអ្នកដែលដើរតាមពួកគេជាច្រើនក្រុមបានចូលរួមធ្វើសង្រ្គាមជាមួយនឹងគេ ប៉ុន្តែពួកគេមិនដែលកំសាករាថយអំពីការប្រយុទ្ធដោយសារតែពួកគេទទួលរងនូវការកាប់សម្លាប់ និងទទួលរងរបួសក្នុងមាគ៌ារបស់អល់ឡោះនោះឡើយ ហើយពួកគេក៏មិនមានភាពទន់ខ្សោយ ហើយក៏មិនចុះញ៉មក្នុងការប្រយុទ្ធជាមួយសត្រូវនោះដែរ។ ផ្ទុយទៅវិញ ពួកគេមានការអត់ធ្មត់ និងរក្សាគោលជំហរ(ក្នុងការប្រយុទ្ធ)។ ហើយអល់ឡោះស្រឡាញ់បណ្តាអ្នកដែលអត់ធ្មត់លើការលំបាកនានា និងជម្នះឧបសគ្គទាំងឡាយក្នុងមាគ៌ារបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់