សូរ៉ា 3 · ជូស 4

Ali 'Imran · 3:145

وَمَا كَانَ لِنَفْسٍ أَنْ تَمُوتَ إِلَّا بِإِذْنِ اللَّهِ كِتَابًا مُؤَجَّلًا ۗ وَمَنْ يُرِدْ ثَوَابَ الدُّنْيَا نُؤْتِهِ مِنْهَا وَمَنْ يُرِدْ ثَوَابَ الْآخِرَةِ نُؤْتِهِ مِنْهَا ۚ وَسَنَجْزِي الشَّاكِرِينَ

គ្មានបុគ្គលណាម្នាក់អាចស្លាប់បានទេ លើកលែងតែមាន ការអនុញ្ញាតពីអល់ឡោះដែលបានកំណត់ពេលរួចជាសេ្រច។ បុគ្គល ណាចង់បានផលនៅក្នុងលោកិយ យើងនឹងប្រទានឱ្យគេនូវផលនោះ ហើយបើបុគ្គលណាចង់បានផលនៅថ្ងៃបរលោក យើងនឹងប្រទាន ឱ្យគេនូវផលទាំងនោះ។ ហើយយើងនឹងតបស្នងដល់បណ្ដាអ្នកដែល ដឹងគុណ។

តាហ្វសៀរ

ហើយជីវិតនីមួយៗមិនអាចស្លាប់នោះទេ លើកលែងតែដោយការកំណត់របស់អល់ឡោះ ក្រោយពីគេបានចំណាយអស់នូវពេលវេលាដែលអល់ឡោះបានកត់ត្រាវាធ្វើជាពេលកំណត់(នៃអាយុជីវិតរបស់គេ)សម្រាប់គេរួចហើយនោះ ដោយគ្មានការបន្ថែម និងក៏គ្មានបន្ថយ(ពេលវេលា)នោះប៉ុណ្ណោះ។ ហើយជនណាចង់បានផលតបស្នងនៅលើលោកិយចំពោះទង្វើកុសលដែលគេបានសាងនោះ យើងនឹងប្រទានឲ្យគេតាមអ្វីដែលត្រូវបានកំណត់ចំពោះគេរួច ហើយគេមិនទទួលចំណែកអ្វីឡើយនៅថ្ងៃបរលោក។ ហើយជនណាដែលចង់បានផលតបស្នងនៅថ្ងៃបរលោកចំពោះទង្វើកុសលរបស់គេដែលគេបានសាងនោះ យើងនឹងប្រទានឲ្យគេនូវផលបុណ្យថ្ងៃបរលោក។ ហើយយើងនឹងតបស្នងដល់បណ្តាដែលដឹងគុណចំពោះម្ចាស់របស់ពួកគេនូវការតបស្នងដ៏ធំធេងបំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់