សូរ៉ា 3 · ជូស 4

Ali 'Imran · 3:139

وَلَا تَهِنُوا وَلَا تَحْزَنُوا وَأَنْتُمُ الْأَعْلَوْنَ إِنْ كُنْتُمْ مُؤْمِنِينَ

ហើយចូរពួកអ្នកកុំទន់ខ្សោយ និងកុំកើតទុក្ខព្រួយ ដោយពួកអ្នកជាអ្នកខ្ពង់ខ្ពស់ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ។

តាហ្វសៀរ

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កុំមានភាពទន់ខ្សោយ និងកុំមានទុក្ខព្រួយទៅលើអ្វីដែលបានកើតឡើងលើពួកអ្នកនៅថ្ងៃសមរភូមិអ៊ូហ៊ុទនោះ ហើយវាក៏មិនសាកសមឲ្យពួកអ្នកទន់ខ្សោយនិងមានទុក្ខព្រួយនោះដែរ ពីព្រោះពួកអ្នក គឺជាអ្នកដែលមានភាពខ្ពង់ខ្ពស់បំផុតតាមរយៈជំនឿរបស់ពួកអ្នក ហើយក៏ជាអ្នកដែលមានភាពខ្ពង់ខ្ពស់តាមរយៈការជួយរបស់អល់ឡោះ(ដល់ពួកអ្នក) និងក្តីសង្ឃឹមរបស់ពួកអ្នកលើជំនួយរបស់ទ្រង់ផងដែរ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿចំពោះអល់ឡោះជាម្ចាស់ និង(មានជំនឿ)លើការសន្យារបស់ទ្រង់ចំពោះបណ្តាអ្នកដែលកោតខ្លាចក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់