សូរ៉ា 3 · ជូស 4

Ali 'Imran · 3:138

هَٰذَا بَيَانٌ لِلنَّاسِ وَهُدًى وَمَوْعِظَةٌ لِلْمُتَّقِينَ

នេះ(គម្ពីរគួរអាន) គឺជាការបញ្ជាក់យ៉ាងច្បាស់ដល់ មនុស្សលោក ហើយជាការចង្អុលបង្ហាញ និងជាដំបូន្មានសម្រាប់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

តាហ្វសៀរ

គម្ពីរគួរអានដ៏ឧត្តុង្គឧត្តមនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់អំពីសេចក្តីពិត និងជាការព្រមានពីសេចក្តីមិនពិតសម្រាប់មនុស្សលោកទាំងអស់ ព្រមទាំងជាភស្តុតាងនាំទៅកាន់ការចង្អុលបង្ហាញ និងជាដំបូន្មានសម្រាប់បណ្តាអ្នកដែលកោតខ្លាច ពីព្រោះពួកគេ គឺជាអ្នកដែលទទួលផលប្រយោជន៍អំពីអ្វីដែលមាននៅក្នុងគម្ពីរគួរអាននៃការចង្អុលបង្ហាញ និងការទូន្មាននោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់