សូរ៉ា 3 · ជូស 4
Ali 'Imran · 3:137
قَدْ خَلَتْ مِنْ قَبْلِكُمْ سُنَنٌ فَسِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
ពិតប្រាកដណាស់ ព្រឹត្ដិការណ៍ជាច្រើនបានកន្លងផុត មុនពួកអ្នករួចទៅហើយ។ ដូចេ្នះ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដី ហើយគិតពិចារណាថាៈ តើលទ្ធផលចុងក្រោយរបស់ពួក ដែលបដិសេធនោះយ៉ាងដូចមេ្ដច ?
តាហ្វសៀរ
នៅពេលដែលបណ្តាអ្នកមានជំនឿទទួលរងនូវការសាកល្បងដូចដែលបានកើតឡើងលើពួកគេនៅក្នុងសង្រ្គាមអ៊ូហ៊ុទនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ពួកគេដើម្បីជាការលើកទឹកចិត្តដល់ពួកគេថាៈ ពិតប្រាកដណាស់ មាគ៌ារបស់ព្រះជាម្ចាស់ក្នុងការបំផ្លាញពួកគ្មានជំនឿនោះ គឺបានកន្លងផុតទៅមុនពួកអ្នករួចទៅហើយ ហើយលទ្ធផលចុងក្រោយនោះ គឺជ័យជម្នះបានទៅលើបណ្តាអ្នកមានជំនឿក្រោយពីពួកគេបានទទួលការសាកល្បងរួចមក។ ដូច្នេះ ចូរពួកអ្នកធ្វើដំណើរលើផែនដី ហើយពិនិត្យមើលដោយយកជាមេរៀនចុះថា តើទីបញ្ចប់នៃពួកដែលប្រឆាំងនឹងអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់នោះទៅជាយ៉ាងណា? គឺផ្ទះសម្បែងរបស់ពួកគេនៅទទេ(គ្មានមនុស្សរស់នៅ) ហើយអំណាចរបស់ពួកគេក៏ត្រូវបានបាត់បង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល