សូរ៉ា 3 · ជូស 4
Ali 'Imran · 3:136
أُولَٰئِكَ جَزَاؤُهُمْ مَغْفِرَةٌ مِنْ رَبِّهِمْ وَجَنَّاتٌ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ وَنِعْمَ أَجْرُ الْعَامِلِينَ
ពួកទាំងនោះ ការតបស្នងរបស់ពួកគេគឺការអភ័យទោស ពីម្ចាស់របស់ពួកគេ និងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោម វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ទាំងនេះគឺជាការតប ស្នងដ៏ល្អប្រពៃសម្រាប់បណ្ដាអ្នកដែលធ្វើល្អ។
តាហ្វសៀរ
បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិគួរឲ្យកោតសរសើរ និងមានគុណធម៌ដែលគួឲ្យគោរពបែបនេះ ផលបុណ្យ(ការតបស្នង))របស់ពួកគេនោះ គឺអល់ឡោះជាម្ចាស់នឹងបិទបាំងនូវបាបកម្មរបស់ពួកគេ ហើយទ្រង់នឹងអធ្យាស្រ័យចំពោះបាបកម្មនោះ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលបាននូវឋានសួគ៌ដែលមានទន្លេហូរកាត់ពីក្រោមវិមានរបស់វា ហើយពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ។ នោះគឺជាការតបស្នងដ៏ប្រពៃបំផុតសម្រាប់បណ្តាអ្នកដែលគោរពប្រតិបត្តិអល់ឡោះជាម្ចាស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល