សូរ៉ា 3 · ជូស 4

Ali 'Imran · 3:135

وَالَّذِينَ إِذَا فَعَلُوا فَاحِشَةً أَوْ ظَلَمُوا أَنْفُسَهُمْ ذَكَرُوا اللَّهَ فَاسْتَغْفَرُوا لِذُنُوبِهِمْ وَمَنْ يَغْفِرُ الذُّنُوبَ إِلَّا اللَّهُ وَلَمْ يُصِرُّوا عَلَىٰ مَا فَعَلُوا وَهُمْ يَعْلَمُونَ

និងពួកដែលនៅពេលដែលពួកគេធ្វើអំពើអាក្រក់អ្វីមួយ ឬពួកគេបំពានលើខ្លួនឯង គឺពួកគេនឹកឃើញអល់ឡោះ ហើយពួកគេសុំអភ័យទោសនូវរាល់ទោសកំហុសរបស់ពួកគេ។ ហើយគ្មាន អ្នកណាដែលអភ័យទោសនូវរាល់កំហុសទាំងអស់ ក្រៅពីអល់ឡោះឡើយ។ ហើយពួកគេមិនរឹងរូសចំពោះអ្វីដែល ពួកគេបានប្រព្រឹត្ដនោះទេ ខណៈដែលពួកគេដឹងហើយនោះ។

តាហ្វសៀរ

ហើយពួកគេនោះដែរ គឺបណ្តាអ្នកដែលកាលណាពួកគេបានប្រព្រឹត្តបាបកម្មធំ ឬពួកគេបាត់បង់ផលបុណ្យដោយខ្លួនរបស់គេផ្ទាល់តាមរយៈការប្រព្រឹត្តបាបកម្មតូចៗនោះ គឺពួកគេនឹកឃើញដល់អល់ឡោះនិងនឹកឃើញពីទណ្ឌកម្មដែលទ្រង់បានព្រមានចំពោះពួកដែលប្រព្រឹត្តល្មើស និងនឹកឃើញដល់ផលបុណ្យដែលទ្រង់បានសន្យាចំពោះបណ្តាអ្នកដែលកោតខ្លាច។ ដូច្នេះ ពួកគេក៏បានសុំពីម្ចាស់របស់ពួកគេដោយភាពសោកស្តាយ(ចំពោះកំហុសទាំងនោះ)ដើម្បីឲ្យទ្រង់បិទបាំងបាបកម្មរបស់ពួកគេ និងកុំយកទោសពៃរ៍ពួកគេចំពោះកំហុសទាំងនោះ ពីព្រោះគ្មានអ្នកណាដែលអាចអភ័យទោសលើបាបកម្មទាំងឡាយក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់នោះឡើយ ហើយពួកគេមិនបន្តប្រព្រឹត្តអំពើបាបនោះទៀតឡើយ ខណៈដែលពួកគេដឹងច្បាស់ថា ពួកគេជាអ្នកដែលប្រព្រឹត្តអំពើបាបកម្មហើយនោះ។ ហើយពិតប្រាកដណាស់ អល់ឡោះនឹងអភ័យទោសនូវបាបកម្មទាំងអស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់