សូរ៉ា 3 · ជូស 4

Ali 'Imran · 3:134

الَّذِينَ يُنْفِقُونَ فِي السَّرَّاءِ وَالضَّرَّاءِ وَالْكَاظِمِينَ الْغَيْظَ وَالْعَافِينَ عَنِ النَّاسِ ۗ وَاللَّهُ يُحِبُّ الْمُحْسِنِينَ

គឺបណ្ដាអ្នកដែលបរិច្ចាគ(ទ្រព្យសម្បត្ដិ)ទាំងនៅពេល ធូរធារ និងពេលក្រខ្សត់ និងបណ្ដាអ្នកដែលមានភាពអត់ធ្មត់ចំពោះ កំហឹង ហើយនិងបណ្ដាអ្នកដែលមានការអធ្យាស្រ័យដល់មនុស្ស លោក។ ហើយអល់ឡោះស្រឡាញ់បណ្ដាអ្នកដែលធ្វើល្អ។

តាហ្វសៀរ

បណ្តាអ្នកដែលកោតខ្លាចនោះ គឺបណ្តាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះទាំងក្នុងស្ថានភាពធូរធារនិងក្នុងស្ថានភាពក្រខ្សត់ និងបណ្តាអ្នកដែលអាចទប់កំហឹងបស់ពួកគេ ទោះបីពួកគេមានសមត្ថភាពអាចដាក់ទោស(ជនដែលមានកំហុសនោះ)ក៏ដោយ ហើយនិងបណ្តាអ្នកដែលចេះអធ្យាស្រ័យចំពោះអ្នកដែលបានបំពានមកលើពួកគេ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បំផុតចំពោះបណ្តាអ្នកដែលធ្វើអំពើល្អដែលមានលក្ខណៈសម្បត្តិដូចសីលធម៌ដែលបានរៀបរាប់នេះ។នេះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់