សូរ៉ា 3 · ជូស 4
Ali 'Imran · 3:133
۞ وَسَارِعُوا إِلَىٰ مَغْفِرَةٍ مِنْ رَبِّكُمْ وَجَنَّةٍ عَرْضُهَا السَّمَاوَاتُ وَالْأَرْضُ أُعِدَّتْ لِلْمُتَّقِينَ
ហើយចូរពួកអ្នកប្រញាប់ប្រញាល់ទៅរកការអភ័យ ទោសពីម្ចាស់របស់ពួកអ្នក និងទៅរកឋានសួគ៌ដែលផ្ទៃរបស់វាដូច ផ្ទៃមេឃជាច្រើនជាន់និងផែនដីដែលគេបានរៀបចំវាសម្រាប់បណ្ដា អ្នកដែលកោតខ្លាច។
តាហ្វសៀរ
ហើយចូរពួកអ្នករួសរាន់និងប្រណាំងប្រជែងគ្នាទៅកាន់ការប្រព្រឹត្តអំពើល្អនិងការបញ្ជិតខ្លួនទៅចំពោះអល់ឡោះតាមរយៈការគោរពប្រតិបត្តិផ្សេងៗ ដើម្បីទទួលបាននូវការអភ័យទោសដ៏ធំធេងពីអល់ឡោះជាម្ចាស់ និងដើម្បីពួកអ្នកបានចូលឋានសួគ៌(របស់អល់ឡោះ)ដែលទទឹងរបស់វា គឺប្រៀបដូចផ្ទៃមេឃជាច្រើនជាន់និងផែនដីដែលអល់ឡោះជាម្ចាស់បានរៀបចំវាសម្រាប់បណ្តាអ្នកដែលកោតខ្លាចក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល