សូរ៉ា 3 · ជូស 4

Ali 'Imran · 3:140

إِنْ يَمْسَسْكُمْ قَرْحٌ فَقَدْ مَسَّ الْقَوْمَ قَرْحٌ مِثْلُهُ ۚ وَتِلْكَ الْأَيَّامُ نُدَاوِلُهَا بَيْنَ النَّاسِ وَلِيَعْلَمَ اللَّهُ الَّذِينَ آمَنُوا وَيَتَّخِذَ مِنْكُمْ شُهَدَاءَ ۗ وَاللَّهُ لَا يُحِبُّ الظَّالِمِينَ

ប្រសិនបើពួកអ្នករងរបួស(នៅសមរភូមិអ៊ូហុទ)គឺ ក្រុមនោះ(សត្រូវ)ក៏រងរបួស(នៅសមរភូមិហ្ពាទើរ)ដូចគ្នាដែរ។ នៅថ្ងៃទាំងនោះគឺយើងផ្លាស់ប្ដូរវារវាងមនុស្សលោក(ម្ដងទទួល ជោគជ័យ ម្ដងទទួលបរាជ័យ) និងដើម្បីអល់ឡោះដឹងចំពោះអ្នក ដែលមានជំនឿ និងដើម្បីយកក្នុងចំណោមពួកអ្នកធ្វើជាសាក្សី(ដល់ អ្នកដទៃ)។ ហើយអល់ឡោះមិនស្រឡាញ់ពួកដែលបំពានឡើយ។

តាហ្វសៀរ

ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ទទួលរងនូវរបួស និងទទួលរងនូវការកាប់សម្លាប់នៅក្នុងថ្ងៃសមរភូមិអ៊ូហ៊ុទនោះ ជាការពិតណាស់ ពួកគ្មានជំនឿក៏ទទួលរងរបួសនិងការកាប់សម្លាប់ដូចពួកអ្នកដែរ។ ហើយបណ្តាថ្ងៃទាំងឡាយ គឺអល់ឡោះជាម្ចាស់ទ្រង់ផ្លាស់ប្ដូររវាងមនុស្សលោក ម្តងអ្នកមានជំនឿទទួលជោគជ័យ ម្តងពួកគ្មានជំនឿទទួលជោគជ័យ តាមតែអ្វីដែលទ្រង់មានចេតនា ដោយមានបុព្វហេតុដ៏ច្បាស់លាស់មួយចំនួន ដែលក្នុងចំណោមនោះ គឺដើម្បីលាតត្រដាងឲ្យបានឃើញថា តើអ្នកណាជាអ្នកដែលមានជំនឿពិតប្រាកដ ហើយអ្នកណាជាពួកពុតត្បុត ហើយក្នុងនោះផងដែរ គឺដើម្បីទ្រង់លើកតម្កើងជនណាដែលទ្រង់មានចេតនាដោយឲ្យពួកគេពលីជីវិតក្នុងមាគ៌ារបស់ទ្រង់។ ហើយអល់ឡោះមិនស្រឡាញ់ពួកដែលបំពានលើខ្លួនឯងដោយការបោះបង់ការប្រយុទ្ធក្នុងមាគ៌ារបស់ទ្រង់នោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់