សូរ៉ា 3 · ជូស 4

Ali 'Imran · 3:129

وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ يَغْفِرُ لِمَنْ يَشَاءُ وَيُعَذِّبُ مَنْ يَشَاءُ ۚ وَاللَّهُ غَفُورٌ رَحِيمٌ

ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់នឹងអភ័យទោសចំពោះអ្នកណា ដែលទ្រង់មានចេតនា និងធ្វើទារុណកម្មចំពោះអ្នកណាដែលទ្រង់ មានចេតនា។ ហើយអល់ឡោះ មហាអភ័យទោស មហាអាណិត ស្រឡាញ់។

តាហ្វសៀរ

ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី ទាំងការបង្កើត និងការចាត់ចែងនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់អភ័យទោសនូវរាល់បាបកម្មទាំងឡាយចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដោយក្តីមេត្តាករុណាអំពីទ្រង់ ហើយទ្រង់ដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពទោសកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់