សូរ៉ា 3 · ជូស 4
Ali 'Imran · 3:128
لَيْسَ لَكَ مِنَ الْأَمْرِ شَيْءٌ أَوْ يَتُوبَ عَلَيْهِمْ أَوْ يُعَذِّبَهُمْ فَإِنَّهُمْ ظَالِمُونَ
ពុំមែនជាភារកិច្ចរបស់អ្នក(មូហាំម៉ាត់)ទេនៅក្នុងកិច្ច ការនេះ(តែវាជាសិទ្ធិរបស់អល់ឡោះក្នុងការបំបែកពួកគេ) ឬទ្រង់ ត្រូវអភ័យទោសដល់ពួកគេឬដាក់ទារុណកម្មពួកគេ ព្រោះពួកគេ គឺពិតជាពួកបំពាន។
តាហ្វសៀរ
នៅពេលដែលអ្នកនាំសារបានបួងសួង(ពីអល់ឡោះ)សុំឲ្យពួកមេដឹកនាំរបស់ពួកអ្នកមុស្ហរីគីនទទួលរងនូវក្តីវិនាស ក្រោយពីអ្វីដែលបានកើតឡើងពីសំណាក់ពួកគេនៅក្នុងសង្គ្រាមអ៊ូហ៊ុទនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់គាត់ថាៈ អ្នកគ្មានសិទ្ធិអ្វីឡើយនៅក្នុងកិច្ចការរបស់ពួកគេនេះ ប៉ុន្តែកិច្ចការទាំងឡាយ គឺជាសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ដូច្នេះ ចូរអ្នកអត់ធ្មត់សិនចុះ រហូតដល់អល់ឡោះទ្រង់កាត់សេចក្តីរវាងពួកអ្នក ឬក៏ទ្រង់ចង្អុលបង្ហាញពួកគេឲ្យសារភាពទោសកំហុស ដោយពួកគេបានចូលសាសនាឥស្លាម ឬពួកគេនៅតែបន្តលើភាពគ្មានជំនឿរបស់ពួកគេតទៅទៀត ហើយទ្រង់នឹងដាក់ទណ្ឌកម្មពួកគេ ពីព្រោះពួកគេគឺជាពួកបំពានដែលសាកសមនឹងទទួលទណ្ឌកម្ម។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល