សូរ៉ា 3 · ជូស 4

Ali 'Imran · 3:130

يَا أَيُّهَا الَّذِينَ آمَنُوا لَا تَأْكُلُوا الرِّبَا أَضْعَافًا مُضَاعَفَةً ۖ وَاتَّقُوا اللَّهَ لَعَلَّكُمْ تُفْلِحُونَ

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំស៊ីការប្រាក់ ដែលនាំឱ្យមានការកើនឡើងទេ្វដងឬច្រើនជាងនេះ។ ហើយចូរពួក អ្នកកោតខ្លាចចំពោះអល់ឡោះ ដើម្បីឱ្យពួកអ្នកទទួលបាន ជោគជ័យ។

តាហ្វសៀរ

បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកជៀសវាងពីការយកការប្រាក់ដែលជាការបន្ថែមទេ្វដងលើប្រាក់ដើមរបស់ពួកអ្នកដែលពួកអ្នកបានឲ្យខ្ចីដូចដែលពួកសម័យអវិជ្ជាបានធ្វើឲ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងនូវបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ សង្ឃឹមថាពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកកំពុងស្វែងរកនៃប្រការល្អទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់