សូរ៉ា 3 · ជូស 4
Ali 'Imran · 3:125
بَلَىٰ ۚ إِنْ تَصْبِرُوا وَتَتَّقُوا وَيَأْتُوكُمْ مِنْ فَوْرِهِمْ هَٰذَا يُمْدِدْكُمْ رَبُّكُمْ بِخَمْسَةِ آلَافٍ مِنَ الْمَلَائِكَةِ مُسَوِّمِينَ
មិនដូច្នោះទេ. ប្រសិនបើពួកអ្នកអត់ធ្មត់ និងកោតខ្លាច អល់ឡោះ ហើយបើសិនជាពួកសត្រូវបានមកដល់ពួកអ្នកយ៉ាងឆាប់ រហ័សនោះ ប្រាកដជាម្ចាស់របស់ពួកអ្នកនឹងបន្ថែមឱ្យពួកអ្នកនូវ ម៉ាឡាអ៊ីកាត់ចំនួនប្រាំពាន់នាក់ដែលមានសញ្ញាសំគាល់យ៉ាងច្បាស់។
តាហ្វសៀរ
ពិតមែនហើយ វានោះគឺពិតជាគ្រប់គ្រាន់សម្រាប់ពួកអ្នក។ ហើយសម្រាប់ពួកអ្នក នឹងទទួលបានដំណឹងល្អដោយការផ្តល់ជំនួយមួយផ្សេងទៀតអំពីអល់ឡោះ នោះគឺ ប្រសិនបើពួកអ្នកតស៊ូអត់ធ្មត់នៅក្នុងការប្រយុទ្ធ(ជាមួយពួកគេ) និងកោតខ្លាចទៅចំពោះអល់ឡោះ ហើយកងទ័ពជំនួយរបស់សត្រូវបានមកដល់ពួកអ្នកយ៉ាងឆាប់រហ័សនោះ ប្រសិនបើវាកើតឡើងដូច្នោះមែននោះ ពិតប្រាកដណាស់ម្ចាស់របស់អ្នកនឹងជួយពួកអ្នកដោយបញ្ជូននូវកងទ័ពម៉ាឡាអ៊ីកាត់ចំនួនប្រាំពាន់នាក់ ដោយមានសញ្ញាសម្គាល់លើខ្លួនរបស់ពួកគេនិងនៅលើសេះរបស់ពួកគេដោយសញ្ញាសម្គាល់ដ៏ច្បាស់លាស់(មកបន្ថែមទៀត)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល