សូរ៉ា 3 · ជូស 4

Ali 'Imran · 3:124

إِذْ تَقُولُ لِلْمُؤْمِنِينَ أَلَنْ يَكْفِيَكُمْ أَنْ يُمِدَّكُمْ رَبُّكُمْ بِثَلَاثَةِ آلَافٍ مِنَ الْمَلَائِكَةِ مُنْزَلِينَ

ចូរ(ចងចាំ)នៅពេលដែលអ្នកពោលទៅកាន់បណ្ដាអ្នក ដែលមានជំនឿថាៈ តើមិនទាន់គ្រប់គ្រាន់សម្រាប់ពួកអ្នកទៀតឬ ដែលម្ចាស់របស់ពួកអ្នកបន្ថែម(ទ័ព)ឱ្យពួកអ្នកនូវម៉ាឡាអ៊ីកាត់ ចំនួនបីពាន់នាក់ដែលត្រូវបានគេបញ្ចុះមកនោះ?

តាហ្វសៀរ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ចងចាំ នៅពេលដែលអ្នកបាននិយាយទៅកាន់បណ្តាអ្នកដែលមានជំនឿដើម្បីពង្រឹងជំហរបស់ពួកគេនៅក្នុងសង្រ្គាមហ្ពាទើរ ក្រោយពីពួកគេបានឮអំពីការបន្ថែមទ័ពជំនួយរបស់ពួកមុស្ហរីគីនដែលនឹងមកដល់ថាៈ តើមិនគ្រប់គ្រាន់ទេឬសម្រាប់ពួកអ្នកដោយអល់ឡោះជាម្ចាស់ទ្រង់បញ្ជូនកងទ័ពម៉ាឡាអ៊ីកាត់ចំនួនបីពាន់នាក់មកជួយពួកអ្នកដើម្បីពង្រឹងពួកអ្នកនៅក្នុងការធ្វើសង្គ្រាមរបស់ពួកអ្នកនោះ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់