សូរ៉ា 3 · ជូស 4

Ali 'Imran · 3:126

وَمَا جَعَلَهُ اللَّهُ إِلَّا بُشْرَىٰ لَكُمْ وَلِتَطْمَئِنَّ قُلُوبُكُمْ بِهِ ۗ وَمَا النَّصْرُ إِلَّا مِنْ عِنْدِ اللَّهِ الْعَزِيزِ الْحَكِيمِ

អល់ឡោះមិនធ្វើប្រការទាំងនេះក្រៅពីដើម្បីផ្ដល់ដំណឹង ល្អដល់ពួកអ្នក និងដើម្បីឱ្យចិត្ដរបស់ពួកអ្នកមានភាពនឹងនរនឹងវា ឡើយ។ ហើយគ្មានជោគជ័យទេ លើកលែងតែមានជំនួយមកពី អល់ឡោះដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតប៉ុណ្ណោះ។

តាហ្វសៀរ

ហើយការដែលអល់ឡោះផ្តល់ជំនួយ និងផ្តល់ទ័ពជំនួយ(ដល់ពួកអ្នក)តាមរយៈបណ្តាម៉ាឡាអ៊ីកាត់នេះ គឺគ្មានអ្វីក្រៅពីដើម្បីជាការផ្តល់ដំណឹងរីករាយដល់ពួកអ្នកដើម្បីឲ្យដួងចិត្តរបស់ពួកអ្នកមានភាពនឹងនរនឹងវាតែប៉ុណ្ណោះ ពីព្រោះជាការពិតណាស់ ជ័យជម្នះពិតប្រាកដនោះ គឺមិនមែនដោយសារតែមូលហេតុជាក់ស្តែងទាំងនេះនោះទេ តែតាមពិត ជ័យជម្នះពិតប្រាកដនោះ គឺមកពីអល់ឡោះជាម្ចាស់ដែលជាអ្នកមហាខ្លាំងពូកែដែលគ្មានអ្នកណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងមហាគតិបណ្ឌិតនៅក្នុងការកំណត់ និងដាក់បញ្ញត្តិច្បាប់របស់ទ្រង់ប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់