សូរ៉ា 3 · ជូស 4

Ali 'Imran · 3:121

وَإِذْ غَدَوْتَ مِنْ أَهْلِكَ تُبَوِّئُ الْمُؤْمِنِينَ مَقَاعِدَ لِلْقِتَالِ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ

ហើយ(ចូរចងចាំ)នៅពេលដែលអ្នកបានចាកចេញពី លំនៅដ្ឋានរបស់អ្នកនាពេលព្រឹកដើម្បីរៀបចំដាក់អ្នកមានជំនឿ ទៅតាមទីតាំងសម្រាប់ធ្វើសង្គ្រាម។ ហើយអល់ឡោះមហាឮ មហាដឹង។

តាហ្វសៀរ

ហើយចូរអ្នកចងចាំ(ឱព្យាការីមូហាំម៉ាត់) នៅពេលដែលអ្នកបានចាកចេញពីទីក្រុងម៉ាទីណះនៅពេលព្រឹកដើម្បីធ្វើសង្គ្រាមនឹងពួកអ្នកមុស្ហរីគីននៅឯភ្នំអ៊ូហ៊ុទ ហើយអ្នកបានកំណត់ទីតាំងឲ្យបណ្តាអ្នកដែលមានជំនឿដើម្បីឈរជើង(ក្នុងពេលធ្វើសង្គ្រាម) ដោយអ្នកបានបញ្ជាក់ប្រាប់ដល់ពួកគេម្នាក់ៗនូវទីតាំងឈរជើងរៀងៗខ្លួន។ ពិតប្រាកដណាស់ អល់ឡោះមហាលឺនូវពាក្យសម្ដីរបស់ពួកអ្នក និងមហាដឹងបំផុតពីទង្វើរបស់ពួកអ្នក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់