សូរ៉ា 3 · ជូស 4

Ali 'Imran · 3:122

إِذْ هَمَّتْ طَائِفَتَانِ مِنْكُمْ أَنْ تَفْشَلَا وَاللَّهُ وَلِيُّهُمَا ۗ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ

នៅពេលដែលមានពីរក្រុមក្នុងចំណោមពួកអ្នកបាន បាត់បង់ទឹកចិត្ដ(ក្នុងការប្រយុទ្ឋ)ខណៈដែលអល់ឡោះជាអ្នកគាំ ពារពួកគេទាំងពីរក្រុម។ ដូចេ្នះ ចូរឱ្យបណ្ដាអ្នកដែលមានជំនឿ ប្រគល់ការទុកចិត្ដលើអល់ឡោះចុះ។

តាហ្វសៀរ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ចងចាំនូវអ្វីដែលបានកើតឡើងចំពោះពីរក្រុមក្នុងចំណោមបណ្តាអ្នកមានជំនឿ គឺអម្បូរសាឡាម៉ះនិងអម្បូរហារីសះ នៅពេលដែលពួកគេបានចុះខ្សោយ(នៅក្នុងសង្គ្រាមអ៊ូហ៊ុទនោះ) ហើយពួកគេបានមានបំណងនឹងវិលត្រឡប់ក្រោយនៅពេលដែលពួកពួកពុតត្បុតទាំងឡាយបានត្រឡប់ក្រោយ(ពីសង្គ្រាម) ប៉ុន្តែអល់ឡោះជាអ្នកជួយដល់ពួកទាំងនោះដោយពង្រឹងដល់ពួកគេឲ្យពួកគេឲ្យមានទឹកចិត្តក្នុងការប្រយុទ្ធ និងបានបង្វែរចិត្តរបស់ពួកគេអំពីការប៉ុនប៉ងត្រឡប់ក្រោយនោះ។ ដូច្នេះ ចូរឲ្យបណ្តាអ្នកដែលមានជំនឿពឹងផ្អែកលើអល់ឡោះជាម្ចាស់តែមួយគត់នៅគ្រប់ស្ថានភាពរបស់ពួកគេទាំងអស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់