សូរ៉ា 3 · ជូស 4

Ali 'Imran · 3:120

إِنْ تَمْسَسْكُمْ حَسَنَةٌ تَسُؤْهُمْ وَإِنْ تُصِبْكُمْ سَيِّئَةٌ يَفْرَحُوا بِهَا ۖ وَإِنْ تَصْبِرُوا وَتَتَّقُوا لَا يَضُرُّكُمْ كَيْدُهُمْ شَيْئًا ۗ إِنَّ اللَّهَ بِمَا يَعْمَلُونَ مُحِيطٌ

ប្រសិនបើផលល្អកើតមានចំពោះពួកអ្នក វាប្រាកដជា ធ្វើឱ្យពួកគេមានទុក្ខព្រួយ ហើយប្រសិនបើផលអាក្រក់កើតមាន ចំពោះពួកអ្នក ប្រាកដជាពួកគេរីករាយនឹងវាជាមិនខាន។ តែបើ ពួកអ្នកអត់ធ្មត់(ចំពោះអ្វីដែលកើតមានដល់ពួកអ្នក) និងកោតខ្លាចអល់ឡោះនោះ គឺឧបាយកលរបស់ពួកគេមិនអាចបង្កគ្រោះ ថ្នាក់ដល់ពួកអ្នកបានឡើយ។ ពិតប្រាកដណាស់អល់ឡោះដឹងជ្រួត ជ្រាបបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។

តាហ្វសៀរ

ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទទួលបាននូវឧបការគុណ(ពីអល់ឡោះ) ដូចជាទទួលបានជ័យជម្នះលើសត្រូវ ឬក៏ទ្រព្យសម្បត្តិនិងកូនចៅមានការកើនឡើងនោះ ពួកគេនឹងមិនសប្បាយចិត្តនិងមានទុក្ខព្រួយ។ តែប្រសិនបើពួកអ្នកទទួលរងនូវគ្រោះថ្នាក់អ្វីមួយ ដូចជាទទួលបរាជ័យក្នុងដៃសត្រូវ ឬក៏ទ្រព្យសម្បត្តិនិងកូនចៅមានការបាត់បង់វិញនោះ ពួកគេនឹងសប្បាយចិត្តចំពោះរឿងនោះ ហើយពួកគេនឹងប្រមាថមកលើពួកអ្នកមិនខាន។ ហើយប្រសិនបើពួកអ្នកអត់ធ្មត់ទៅលើ(ការអនុវត្ត)បទបញ្ជា និង(អត់ធ្មត់ចំពោះ)ការកំណត់របស់អល់ឡោះ ព្រមទាំងកោតខ្លាចការខឹងសម្បាររបស់ទ្រង់មកលើពួកអ្នកនោះ ឧបាយកលរបស់ពួកគេនិងការបំពានបស់ពួកគេនោះមិនអាចបង្កគ្រោះថ្នាក់អ្វីដល់ពួកអ្នកបានឡើយ។ ពិតប្រាកដណាស់ អល់ឡោះដឹងជ្រួតជ្រាបបំផុតចំពោះឧបាយកលដែលពួកគេកំពុងរៀបចំនោះ ហើយទ្រង់នឹងតបតទៅពួកគេវិញដោយពួកគេនឹងទទួលបរាជ័យមិនខានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់