សូរ៉ា 3 · ជូស 4
Ali 'Imran · 3:119
هَا أَنْتُمْ أُولَاءِ تُحِبُّونَهُمْ وَلَا يُحِبُّونَكُمْ وَتُؤْمِنُونَ بِالْكِتَابِ كُلِّهِ وَإِذَا لَقُوكُمْ قَالُوا آمَنَّا وَإِذَا خَلَوْا عَضُّوا عَلَيْكُمُ الْأَنَامِلَ مِنَ الْغَيْظِ ۚ قُلْ مُوتُوا بِغَيْظِكُمْ ۗ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ
ពួកអ្នកជាអ្នកដែលស្រឡាញ់ពួកគេ តែពួកគេមិន ស្រឡាញ់ពួកអ្នកឡើយ ខណៈដែលពួកអ្នកជឿនឹងគម្ពីរទាំងអស់។ នៅពេលពួកគេបានជួបពួកអ្នកពួកគេបាននិយាយថាៈ ពួកយើងបាន ជឿហើយ តែនៅពេលពួកគេនៅឆ្ងាយ(ពីពួកអ្នក) ពួកគេបានខាំ ចុងម្រាមដៃរបស់ពួកគេ ដោយមានកំហឹងចំពោះពួកអ្នក។ ចូរអ្នក (មូហាំម៉ាត់) ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកស្លាប់ដោយ កំហឹងរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវ អ្វីដែលមាននៅក្នុងចិត្ដ។
តាហ្វសៀរ
ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ) គឺបែបនេះហើយ។ ពួកអ្នកស្រឡាញ់ក្រុមទាំងនោះ ហើយពួកអ្នករំពឹងថាពួកគេនឹងបានល្អ តែពួកគេវិញមិនបានស្រឡាញ់ពួកអ្នកឡើយ ហើយក៏មិនរំពឹងចង់ឲ្យពួកអ្នកបានសុខនោះទេ ផ្ទុយទៅវិញពួកគេកំពុងតែខឹងសម្បារមកចំពោះពួកអ្នក។ ហើយពួកអ្នកមានជំនឿលើបណ្តាគម្ពីរទាំងអស់ ដែលក្នុងនោះ រួមទាំងគម្ពីររបស់ពួកគេផងដែរ តែពួកគេវិញមិនបានជឿលើគម្ពីរដែលអល់ឡោះបានបញ្ចុះទៅលើព្យាការីររបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)ឡើយ។ ហើយនៅពេលដែលពួកគេបានជួបនឹងពួកអ្នក ពួកគេនិយាយនៅនឹងអណ្តាតរបស់ពួកគេថាៈ ពួកយើងបានជឿជាក់ហើយ តែបើកាលណាពួកគេនៅជាមួយគ្នារបស់ពួកគេវិញ ពួកគេបានខាំចុងម្រាមដៃខ្លួនឯងដោយទុក្ខកង្វល់និងមានកំហឹងចំពោះពួកអ្នក ដោយសារតែពួកអ្នករួបរួមគ្នា មូលមតិគ្នា ហើយនិងភាពខ្លាំងក្លារបស់សាសនាឥស្លាម ខណៈដែលពួកគេវិញត្រូវទទួលរងនូវភាពអាម៉ាស់នោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលទៅកាន់ក្រុមទាំងនោះថាៈ ចូរពួកអ្នកស្ថិតនៅលើអ្វី(ស្ថានភាព)ដែលពួកអ្នកកំពុងតែស្ថិតនៅនេះរហូតដល់ស្លាប់ ទាំងពួកអ្នកមានទុក្ខកង្វល់និងការខឹងសម្បានោះចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលនៅក្នុងដួងចិត្ត ទាំងការមានជំនឿនិងគ្មានជំនឿ ទាំងប្រការល្អនិងប្រការអាក្រក់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល